Academic Publications Listing (Test Page)

This page was automatically created to test the new

Teacher Educator Action Research

Strengthening Students’ Observation Skills Through the Implementation of Ethnography in Project Based Learning of Biology in Grade 7 A Case Study on Lesson of Flowering Plant

ការស្រាវជ្រាវលើប្រធានបទ “ការពង្រឹងបំណិនសង្កេតរបស់សិស្សតាមរយៈការអនុវត្តការសង្កេតជាក់លាក់(Ethnography)ក្នុងការសិក្សាបែបគម្រោងលើមុខវិជ្ជាជីវវិទ្យាថ្នាក់ទី៧៖ ករណីសិក្សាលើមេរៀនរុក្ខជាតិមានផ្កា” មានគោលបំណងសំខាន់ៗពីរគឺ (១) ស្វែងយល់ពីផលលំបាករបស់សិស្សនៅពេលសិក្សាតាមរយៈការសង្កេត (២) វិភាគលើបំណិនសង្កេតរបស់សិស្សក្រោយពីអនុវត្តការសង្កេតជាក់លាក់(Ethnography) ក្នុងការសិក្សាបែបគម្រោង។ ការសិក្សាបានធ្វើឡើងនៅវិទ្យាល័យជាស៊ីមសាមគ្គីក្នុងឆ្នាំសិក្សា ២០២២-២០២៣។ សំណាកគំរូត្រូវបានជ្រើសរើសដោយគោលបំណងដែលមានចំនួនសរុប៤១នាក់សម្រាប់ប្រមូលទិន្នន័យបែបបរិមាណវិស័យ និង៤នាក់សម្រាប់ទិន្នន័យគុណវិស័យ។ ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយប្រើប្រាស់វិធីសាស្រ្តចម្រុះ ដែលមានកម្រងសំណួរស្ទង់មតិ កម្រងសំណួរសម្ភាសន៍ពាក់កណ្តាលរចនាសម្ព័ន ព្រមទាំងទម្រង់សង្កេត និងវាយតម្លៃដើម្បីប្រមូលទិន្នន័យ។ ទិន្នន័យបែបបរិមាណវិស័យត្រូវបានរៀបចំ និងវិភាគតាមរយៈកម្មវិធីSPSS (IBM SPSS…
SRIENG Kimsron, Roeurn Solinda
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Classroom Student Teacher Practicum Environment: A Study of 3rd Year Student Teacher Pedalogical Practicum From PTEC

ការសិក្សាអំពី បរិយាកាសថ្នាក់រៀនរបស់កម្មសិក្សាការី ការិនី “ករណីសិក្សារបស់កម្មសិក្សាការី-ការិនីឆ្នាំទី៣ មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ” មានគោលបំណង ដើម្បីស្វែងយល់ពីបរិយាកាសថ្នាក់រៀន និងផ្តល់អនុសាសន៍កែលម្អរសម្រាប់ចំនុចខ្វះខាតទៅលើការអនុវត្តស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនដែលអនុវត្តដោយគរុនិស្សិត ក្នុងពេលចុះកម្មសិក្សាគរុកោសល្យឆ្នាំទី៣។ អ្នកស្រាវជ្រាវបានប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបបរិមាណវិស័យ ដោយជ្រើសរើសសំណាកគំរូពីគរុនិស្សិតចុះកម្មសិក្សាគរុកោសល្យនៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក មណ្ឌលវិទ្យាល័យព្រះយុគន្ធរ មណ្ឌលសាលាបឋមសិក្សាបឹងសាឡាង និងមណ្ឌលបឋមសិក្សាអនុវត្តរាជធានីចំនួន 83 នាក់ នាក់តាមរូបមន្តរបស់ Yamane 1967។…
SRIENG Kimsron, VONG Ren, LONG Kanha, PHON Sreylin
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Environmental Education: Opportunities Challenges and Recommendations

ការអប់រំបរិស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ការអនុវត្តប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍពលរដ្ឋឱ្យមានជំនាញក្នុងការអភិរក្សបរិស្ថានប្រកបដោយចីរភាព។ បញ្ហាគន្លឹះនៅក្នុងការស្រាវជ្រាវនេះ គឺផ្តោតសំខាន់ទៅលើឱកាស និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការអប់រំបរិស្ថាន។ ការសិក្សាស្រាវជ្រាវមានគោលបំណងសិក្សាអំពី (1)ឱកាសក្នុងការស្វែងយល់ពីការកែលម្អបរិស្ថានដែលយើងរស់នៅ (2)ស្វែងយល់ពីបញ្ហាប្រឈម (3)អនុសាសន៍។ ការសិក្សានេះប្រើវិធីសាស្ត្រតាមបែបបរិមាណវិស័យ។ អ្នកសិក្សាស្រាវជ្រាវបានប្រើប្រាស់កម្រងសំណួរស្ទង់មតិ ហើយទិន្នន័យវិភាគដោយកម្មវិធី SPSS 22.0 លើស្ថិតិពណ៌នា។ ការសិក្សានេះមានអ្នកចូលរួមចំនួន៦៥នាក់។ តាមការសិក្សាបង្ហាញថា សិស្ស អ្នកលក់ដូរ និងគរុនិស្សិត មានការយល់ដឹងពីការអប់រំបរិស្ថាន។…
SRIENG Kimsron, Khon Rortnak, Sort Sokhry, Phon Dalin, Vun Vin, Mai Sonita
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Commitment to Participate in Environmental Education of Student Teacher in PTEC

ការប្តេជ្ញាចិត្តចូលរួមអប់រំបរិស្ថានរបស់គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញគឺជាសកម្មភាពមួយដែលមានសារៈសំខាន់យ៉ាងខ្លាំង ដែលអាចជួយធ្វើឱ្យមានភាពប្រសើរឡើងចំពោះបរិស្ថានជុំវិញវិទ្យាស្ថាន។ ការសិក្សាលើប្រធានបទ ការប្តេជ្ញាចិត្តក្នុងការចូលរួមការអប់រំបរិស្ថានរបស់គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានបំណងស្វែងយល់អំពី 1) ការយល់ឃើញពីស្ថានភាពទូទៅចំពោះការអប់រំបរិស្ថាននៅកម្ពុជានាពេលបច្ចុប្បន្ន 2) យុទ្ធសាស្ត្រក្នុងការចូលរួមការអប់រំបរិស្ថានរបស់គរុនិស្សិតនាពេលអនាគត 3) ការប្តេជ្ញាចិត្តក្នុងការចូលរួមការអប់រំបរិស្ថានរបស់គរុនិស្សិតនាពេលអនាគតដែលមានការចូលរួមពីសំណាក់គរុនិស្សិតឆ្នាំទី1 ជំនាន់ទី4 ក្របខ័ណ្ឌអប់រំបរិញ្ញាប័ត្រកម្រិតបឋមសិក្សា ឆ្នាំសិក្សា 2024-2025 ។ ការសិក្សានេះប្រើប្រាស់នូវការស្រាវជ្រាវបែបបរិមាណវិស័យ មានគរុនិស្សិតចូលរួមចំនួន 60នាក់។ អ្នកស្រាវជ្រាវជ្រើសរើសការប្រើប្រាស់ជាកម្រងសំណួរតាមរយៈ Google Form…
SRIENG Kimsron, MEAS Pichkhaknika, LANG Rahull, DEN Mara, HANN Pheang, SOK Kimhor
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

The Effectiveness of Semi-Tangible Materials Used in Teaching Area of Triangle

ការស្រាវជ្រាវមានគោលបំណងស្វែងយល់ពីប្រសិទ្ធភាពនៃសម្ភារៈពាក់ណ្តាលរូបីក្នុងការបង្រៀនមេរៀនផ្ទៃក្រឡាត្រីកោណដែលផលិតដោយគ្រូ ដើម្បីលើកកម្ពស់ការរៀនសូត្ររបស់សិស្សលើមុខវិជ្ជាធរណីមាត្រនៅកម្រិតបឋមសិក្សា។ ការសិក្សាស្រាវជ្រាវនេះបានជ្រើសរើសតំណាងគំរូពីសាលាបឋមសិក្សាបឹងសាឡាងចំនួន២ថ្នាក់ដែលមានចំនួន៣៦នាក់។ ដើម្បីឱ្យទិន្នន័យដែលប្រមូលបាន មានភាពច្បាស់លាស់ហើយឆ្លើយតបនឹងគោលបំណងដែលបានកំណត់ អ្នកស្រាវជ្រាវបានសម្រេចជ្រើសរើសការប្រមូលទិន្នន័យតាមបែបបរិមាណវិស័យ ចំពោះឧបករណ៍ដែលប្រើសម្រាប់ប្រមូលទិន្នន័យមាន កម្រងសំណួរស្ទាបស្ទង់មតិ និងការធ្វើតេស្ត។ ការស្រាវជ្រាវនេះ អ្នកស្រាវជ្រាវធ្វើការវិភាគទិន្នន័យតាមរយៈ Microsoft Excel ។ លទ្ធផលបានបង្ហាញថា មធ្យមនៃតេស្តរបស់ក្រុមសិក្សា (8.16) មានតម្លៃខ្ពស់ជាងក្រុមធៀប (6.25) ហើយគម្លាតស្តង់ដារបស់ក្រុមធៀប (1.98) ធំជាងគម្លាតស្តង់ដារបស់ក្រុមសិក្សា…
SRIENG Kimsron, Keo Rachna
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Food Vendors’ Perceptions to Reduce Plastic in Phnom Penh Teacher Education College

ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាដំណោះស្រាយមួយដ៏សំខាន់សម្រាប់ការការពារបរិស្ថាន និងការរស់នៅរបស់មនុស្ស។ ដើម្បីឆ្លើយតបទៅបញ្ហាខាងលើនេះការសិក្សាស្រាវជ្រាវពីការយល់ឃើញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់អាជីវករ ធ្វើឡើងនៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញក្នុងគោលបំណងដូចជា 1) ស្វែងយល់ពីការយល់ឃើញរបស់អាជីវករពីផលប៉ះពាល់នៃប្លាស្ទិក 2) ការយល់ឃើញរបស់អាជីវករពីវិធីក្នុងការកាត់បន្ថយប្លាស្ទិក 3)ការយល់ឃើញរបស់អាជីវករពីបញ្ហាប្រឈមក្នុងការកាត់បន្ថយប្លាស្ទិក។ ការស្រាវជ្រាវនេះជាប្រភេទបរិមាណវិស័យ ដោយប្រើកម្រងសំណួរទាក់ទងនឹងការយល់ឃើញរបស់អាជីវករក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងវិទ្យាស្ថាន។ ការស្រាវជ្រាវនេះ បានចូលរួមពីអាជីវករចំនួន17នាក់ ភេទស្រី11នាក់។ ទិន្នន័យវិភាគដោយកម្មវិធី SPSS 22 (Descriptive Statistics, Frequency and percentage)។…
SRIENG Kimsron, Horn Chanthy, Sea Sophea, Pouy Lamorng, Korn Sodany, Rtha Sotheay
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Using Think-Pair-Share Strategy in Enhancing Group Discussion to Improve Student’s Outcome: A Case Study of Force in Physics Lesson grade 8

របាយការណ៍ស្រាវជ្រាវនេះមានគោលបំណងសំខាន់ពីរ គឺ 1) ស្វែងរកប្រសិទ្ធភាពនៃការប្រើប្រាស់យុទ្ធវិធី គិត ដៃគូ ចែករំលែក ក្នុងការជំរុញសកម្មភាពពិភាក្សាក្រុម 2)វាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្រោយប្រើប្រាស់យុទ្ធវិធី គិត ដៃគូ ចែករំលែក។ ការសិក្សានេះប្រើប្រាស់វិធីសាស្ត្របរិមាណវិស័យដែលធ្វើឡើងនៅកម្រិតថ្នាក់ទី៨នៃអនុវិទ្យាល័យទឹកល្អក់ក្នុងឆ្នាំសិក្សា 2022-2023។ តំណាងគំរូចំនួន40ត្រូវបានចេញពីសកលគំរូចំនួន51ដោយប្រើប្រាស់ការជ្រើសរើសដោយបំណង និងចែកចេញជាពីរក្រុម។ សំណាកចំនួន20យកពីថ្នាក់ទី8A1 សម្រាប់ក្រុមពិសោធន៍ និងសំណាកចំនួន20ទៀតយកពីថ្នាក់ទី8B1 សម្រាប់ក្រុមត្រួតពិនិត្យ។ ទិន្នន័យនៃការស្រាវជ្រាវ បានមកពីការធ្វើតេស្ត…
SRIENG Kimsron, Srun Sienghour, Chok Sacha
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Factors Affecting Students’ Learning Outcome in Physics: A Case Study in Grade 7 at Obekkhaom Secondary School, Academic Year 2023-2024

ការសិក្សាស្រាវជ្រាវនេះ មានគោលបំណងកំណត់បាននូវកត្តាដែលជះឥទ្ធិពលលើការសិក្សារបស់សិស្សលើមុខវិជ្ជារូបវិទ្យា។ វិធីសាស្ត្រក្នុងការស្រាវជ្រាវនេះត្រូវធ្វើឡើងតាមបែបបរិមាណវិស័យ ដែលមានសិស្សចូលរួមសរុបចំនួន 120 នាក់ នៃអនុវិទ្យាល័យអូរបែកក្អមក្នុងរាជធានីភ្នំពេញក្នុងឆ្នាំសិក្សា 2023-2024។ សម្រាប់ឧបករណ៍ក្នុងការស្រាវជ្រាវគឺជា កម្រង់សំណួរដោយវាយតម្លៃលើកត្តាធំៗចំនួនបួន គឺ 1) កត្តាគ្រួសារ 2) កត្តាខ្លួនឯង 3) កត្តាគ្រូបង្រៀន និង4) កត្តាសាលារៀន។ ទិន្នន័យដែលទទួលបានត្រូវបានវិភាគតាមកម្មវិធី SPSS។ ការស្រាវជ្រាវនេះបានរកឃើញថា…
SRIENG Kimsron, Chann Sulen
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Fostering student teachers to become self-directed learners through teamwork and reflection

ការសិក្សានេះមានគោលបំណងកំណត់ពីប្រសិទ្ធភាពនៃកិច្ចការក្រុម និងការឆ្លុះបញ្ចាំងជាប្រចាំក្នុងការជំរុញគរុនិស្សិតឱ្យក្លាយជាអ្នកសិក្សាបែបស្វ័យដឹកនាំ។ ផែនការសកម្មភាពរយៈពេលបួនសប្តាហ៍ត្រូវបានបង្កើតឡើងសម្រាប់គាំទ្រគរុនិស្សិតថ្នាក់ជីវវិទ្យាឆ្នាំទី១ ចំនួន ២៨នាក់ ដែលសិក្សាមុខវិជ្ជាបរិស្ថានក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងគោលបំណងគាំទ្រពួកគេឱ្យក្លាយជាអ្នកសិក្សាបែបស្វ័យដឹកនាំ។ ទិន្នន័យនៃការសិក្សានេះផ្អែកលើកម្រងសំណួរស្ទង់មតិដែលមានទម្រង់ជាលក្ខខណ្ឌចំនួនប្រាំ (Likert Scale) ដោយជ្រើសរើសលើភាពញឹកញាប់ ដែលមាន ៦០ សំណួរ ចែកជាប្រាំផ្នែកក្នុងការវាយតម្លៃកម្រិតសិក្សាបែបស្វ័យដឹកនាំ (SDL) របស់គរុនិស្សិត ដែលមានពិន្ទុសរុប ៣០០ ពិន្ទុ។ ទិន្នន័យនេះត្រូវបានវិភាគដោយប្រើការវិភាគភាពជឿជាក់ក្នុងកម្មវិធី…
CHHEANG Sophea, SRUN Naneth, Mon Meach, MOL Pisey, LY Soknay
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Implementation of Student Teachers’ Self-Assessment to Improve Student Learning Outcomes and Their Attitude Towards Self-Assessment: A Case Study of Student Teachers at Phnom Penh Teacher Education College

ការសិក្សាគឺជាដំណើរការស្មុគស្មាញ មួយដែលមិនអាចខ្វះបានការវាយតម្លៃដើម្បីត្រួតពិនិត្យវឌ្ឍនភាពសិក្សា និងសមត្ថភាពសិក្សារបស់សិស្ស។ តែជាធម្មតាការសិក្សាភាគច្រើនមិនបានមើលលើការធ្វើស្វ័យវាយតម្លៃរបស់សិស្សឡើយ។ ម៉្លោះហើយការសិក្សានេះមានបំណង ស្វែងរកឥទ្ធិពលរបស់ស្វ័យសិក្សារបស់គរុនិស្សិតលើលទ្ធផលសិក្សារបស់គរុនិស្សិត និង សិក្សាពីឥរិយាថរបស់គរុនិស្សិតចំពោះស្វ័យសិក្សានេះ។ ការសិក្សាស្រាវជ្រាវនេះ ជាប្រភេទពិសោធន៍មួយក្រុម (Pre-experimental research design) ថ្នាក់គរុនិស្សិតឯកទេសរូបវិទ្យា ឆ្នាំទី២ ឆមាសទី២ ដោយការប្រើបច្ចេកទេសរើសសំណាកបែបងាយស្រួល (convenience sampling) កំណត់ដោយការិយាល័យសិក្សានិងវិក្រឹត្យការ មានចំនួន ២៥នាក់។…
Meassnguon SAINT, Hou saomoline
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Impact of people in the area along the sewer around Stung Meanchey

ក្នុងការសិក្សាស្រាវជ្រាវទៅលើប្រធានបទអំពីផលប៉ះពាល់មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវចំណេះដឹង និងបទពិសោធជាច្រើនដល់អ្នកស្រាវជ្រាវ។ ការសិក្សាស្រាវជ្រាវទៅលើប្រធានបទអំពីផលប៉ះពាល់របស់ប្រជាពលរដ្ឋនៅតាមតំបន់ប្រឡាយទឹកសំអុយនៅក្នុងសង្កាត់ស្ទឹងមានជ័យមានគោលបំណង គឺដើម្បីយល់ដឹងទៅអំពីផលប៉ះពាល់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យ។ ការសិក្សាស្រាវជ្រាវនេះបានប្រើប្រាស់ការស្រាវជ្រាវតាមបែបបរិមាណវិស័យដែលមានការចូលរួមពីប្រជាពលរដ្ឋចំនួន 18នាក់ក្នុងនោះស្រីមានចំនួន ០១នាក់។ អ្នកសិក្សាស្រាវជ្រាវបានប្រើប្រាស់កម្រងសំណួរក្នុងការស្ទង់មតិតាមរយៈ google form ហើយចំពោះទិន្នន័យដែលប្រមូលបានគឺវិភាគតាមរយៈកម្មវិធី SPSS 22 លើស្ថិតិពិពណ៌នា។ លទ្ធផលបានបង្ហាញថា ការសិក្សាស្រាវជ្រាវពីតំបន់ប្រឡាយទឹកសំអុយក្នុងសង្កាត់ស្ទឹងមានជ័យមានផលប៉ះពាល់ជាខ្លាំង។ ដោយមើលឃើញផលប៉ះពាល់ទាំងនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះមានសំណូមពរជាច្រើន ដើម្បីឲ្យមានការកែលម្អប្រព័ន្ធគ្រប់គ្រងប្រឡាយទឹកសំអុយ និងអភិវឌ្ឍន៍នៅតំបន់ក្នុងសង្កាត់ស្ទឹងមានជ័យឲ្យបានល្អប្រសើរជាងមុន។ In the…
SRIENG Kimsron, YET SOKNOENG, NOV SAMBAT, SEM HENG, NHEM KIMENG, NGET CNANDA
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
shortcode.

The Challenges and Solutions of Self-Directed Learning in English Courses at Phnom Penh Teacher Education College (PTEC)

ការសិក្សានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនេះ (PTEC) ត្រូវបានធ្វើឡើងដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងយុទ្ធសាស្ត្រនៃការសិក្សាបែបស្វ័យដឹកនាំ (SDL) នៅក្នុងវគ្គសិក្សាភាសាអង់គ្លេស។ ទោះបីជាអត្ថប្រយោជន៍ដែលត្រូវបានទទួលស្គាល់របស់ SDL ដែលរួមមានការលើកកម្ពស់ជំនាញសិក្សាពេញមួយជីវិត និងធ្វើឱ្យមានការអនុវត្តកាន់តែមានប្រសិទ្ធភាពក្នុងចំណោមអ្នកសិក្សាក៏ដោយ ការអនុវត្តរបស់វានៅក្នុងប្រទេសកម្ពុជានៅតែមានភាពតិចតួចនៅឡើយ ជាមួយនឹងការស្រាវជ្រាវក៏នៅមានកម្រិតតិចតួចផងដែរទាក់ទងនឹងបញ្ហាប្រឈមក្នុងការអនុវត្តវា។ តាមរយៈទិន្នន័យបែបគុណវិស័យដែលទទួលបានពីការសម្ភាសន៍ជាមួយនិស្សិតឆ្នាំទី 3 បានបង្ហាញពីបញ្ហាប្រឈមក្នុងការសិក្សាបែបស្វ័យដឹកនាំក្នុងការសិក្សាភាសាអង់គ្លេស។ លទ្ធផលនៃការស្រាវជ្រាវនេះកំណត់បាននូវឧបសគ្គសំខាន់ៗក្នុងការអនុវត្ត SDL ដូចជា ការខ្វះទំនុកចិត្តលើខ្លួនឯងក្នុងការសិក្សាបែបស្វ័យដឹកនាំ មេរៀនស្មុគស្មាញ ពិបាកយល់ ការស្វែងយល់ពីឫសគល់នៃបញ្ហាសិក្សា…
Bora An, Phirun TEP, OL SOKETHYA
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Teachers’ Challenges in Implementing Inquiry-Based Learning in Grade 8 Science Subject

វិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរក គឺជាវិធីសាស្ត្របង្រៀនដ៏ល្អមួយ ដែលក្រសួងអប់រំ យុវជន និងកីឡាលើកទឹកចិត្តឱ្យប្រើប្រាស់នៅក្នុងការបង្រៀន និងរៀន ដើម្បីពង្រឹងការគិតបែបវិទ្យាសាស្ត្រ និងជម្រុញបំណិនសតវត្សទី២១ របស់សិស្ស។ យ៉ាងណាមិញការអនុវត្តវិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរកនៅតែជួបបញ្ហា ដោយគ្រូបង្រៀនបានអះអាងថា ការបង្រៀន និងរៀនតាមបែបរិះរកពោរពេញដោយការលំបាក និងមិនសម្រេចវត្ថុបំណងមេរៀនបានពេញលេញ។ បន្ថែមពីនោះគ្រូបង្រៀននៅមិនទាន់យល់ច្បាស់ និងបារម្ភពីសមត្ថភាពរបស់ខ្លួន នៅក្នុងការបង្រៀនដោយប្រើប្រាស់វិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរក។ ការស្រាវជ្រាវនេះ មានគោលបំណងស្វែងរកបញ្ហាប្រឈម…
SRIENG Kimsron, Sam Ol KONG, Somalida Tann, Sokmean Phann
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Waste Management in Phnom Penh Teacher Education College

សំរាម គឺជាបញ្ហាចោទមួយដ៏សំខាន់ចំពោះបរិស្ថាន ដែលទាមទារអោយមានការដោះស្រាយ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ការស្រាវជ្រាវនេះផ្តោតលើការគ្រប់គ្រងសំរាមនៅ ក្នុងបរិវេណវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញដែលមានគោលបំណងស្វែងយល់ពីស្ថានភាពទូទៅនៃការគ្រប់គ្រងសំរាមនៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានី ភ្នំពេញ។ អ្នកសិក្សាស្រាវជ្រាវប្រើវិធីសាស្ត្របែបបរិមាណវិស័យ និងប្រើប្រាស់កម្រងសំណួរដោយការស្ទង់មតិតាមរយ:គរុនិស្សិតឆ្នាំទី១ជំនាន់ទី៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញចំនួន ៦៧នាក់ តាមរយៈការប្រើប្រាស់កម្រងសំណួរដោយ Google Form និងប្រើប្រាស់កម្មវិធី SPSS22.0 សម្រាប់វិភាគស្វែងយល់នូវគំនិតយល់ឃើញរបស់គរុនិស្សិតទាក់ទៅនឹងការគ្រប់គ្រងសំរាម។ លទ្ធផលបានបង្ហាញថា ការគ្រប់គ្រងសំរាមនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ គឺមានការគ្រប់គ្រងបានល្អ ពោលគឺមានបញ្ហាតែបន្តិចបន្តួចប៉ុណ្ណោះ ដោយថ្នាក់ដឹកនាំមានការគ្រប់គ្រង…
SRIENG Kimsron, UK Sam Ang, KOEURN Pisey, CHHORN Mai, LEANG Ngovheng, TOCH Chanthon
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Student perspectives on self-directed learning in Batch 3 Year 3, PTEC: A Perspective Survey

ការសិក្សាបែបស្វ័យដឹកនាំ (Self-Directed Learning, SDL) កំពុងដើរតួយ៉ាងខ្លាំងក្នុងការអប់រំ និងការស្រាវជ្រាវជាច្រើនទសវត្សកន្លងមក។ ការសិក្សាបែបស្វ័យដឹកនាំបានបង្កើនភាពជោគជ័យរបស់និស្សិតក្នុងការសិក្សា។ ការសិក្សាលើប្រធានបទ ការយល់ឃើញអំពីការសិក្សាបែបស្វ័យដឹកនាំរបស់គរុនិស្សិតជំនាន់ទី៣ ឆ្នាំទី3 នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានគោលបំណងស្វែងយល់ពីការយល់ឃើញអំពីការសិក្សាបែបស្វ័យដឹកនាំរបស់ពួកគេ។ ការសិក្សានេះប្រើប្រាស់ការស្រាវជ្រាវតាមបែបបរិមាណវិស័យ មានគរុនិស្សិតចូលរួម 205 នាក់។ អ្នកស្រាវជ្រាវបានប្រើប្រាស់កម្រងសំណួរស្ទង់មតិមាត្រដ្ឋាន Likert មាន 4 កម្រិត ហើយទិន្នន័យបានវិភាគដោយកម្មវិធី…
SRIENG Kimsron, CHEAM Ang, KONG Lavitou, Sam Ol KONG, Heng Oudomphearun
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024
Teacher Educator Action Research

Strengthening Students’ Observation Skills Through the Implementation of Ethnography in Project Based Learning of Biology in Grade 7 A Case Study on Lesson of Flowering Plant

ការស្រាវជ្រាវលើប្រធានបទ “ការពង្រឹងបំណិនសង្កេតរបស់សិស្សតាមរយៈការអនុវត្តការសង្កេតជាក់លាក់(Ethnography)ក្នុងការសិក្សាបែបគម្រោងលើមុខវិជ្ជាជីវវិទ្យាថ្នាក់ទី៧៖ ករណីសិក្សាលើមេរៀនរុក្ខជាតិមានផ្កា” មានគោលបំណងសំខាន់ៗពីរគឺ (១) ស្វែងយល់ពីផលលំបាករបស់សិស្សនៅពេលសិក្សាតាមរយៈការសង្កេត (២) វិភាគលើបំណិនសង្កេតរបស់សិស្សក្រោយពីអនុវត្តការសង្កេតជាក់លាក់(Ethnography) ក្នុងការសិក្សាបែបគម្រោង។ ការសិក្សាបានធ្វើឡើងនៅវិទ្យាល័យជាស៊ីមសាមគ្គីក្នុងឆ្នាំសិក្សា ២០២២-២០២៣។ សំណាកគំរូត្រូវបានជ្រើសរើសដោយគោលបំណងដែលមានចំនួនសរុប៤១នាក់សម្រាប់ប្រមូលទិន្នន័យបែបបរិមាណវិស័យ និង៤នាក់សម្រាប់ទិន្នន័យគុណវិស័យ។ ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយប្រើប្រាស់វិធីសាស្រ្តចម្រុះ ដែលមានកម្រងសំណួរស្ទង់មតិ កម្រងសំណួរសម្ភាសន៍ពាក់កណ្តាលរចនាសម្ព័ន ព្រមទាំងទម្រង់សង្កេត និងវាយតម្លៃដើម្បីប្រមូលទិន្នន័យ។ ទិន្នន័យបែបបរិមាណវិស័យត្រូវបានរៀបចំ និងវិភាគតាមរយៈកម្មវិធីSPSS (IBM SPSS…
SRIENG Kimsron, Roeurn Solinda
Academic Year: 2023-2024
Journal / Conference Name: Action Research Series Volume 4, 2024

Filtered by Action Research

No academic publications found.