Food Vendors’ Perceptions to Reduce Plastic in Phnom Penh Teacher Education College
ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាដំណោះស្រាយមួយដ៏សំខាន់សម្រាប់ការការពារបរិស្ថាន និងការរស់នៅរបស់មនុស្ស។ ដើម្បីឆ្លើយតបទៅបញ្ហាខាងលើនេះការសិក្សាស្រាវជ្រាវពីការយល់ឃើញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់អាជីវករ ធ្វើឡើងនៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញក្នុងគោលបំណងដូចជា 1) ស្វែងយល់ពីការយល់ឃើញរបស់អាជីវករពីផលប៉ះពាល់នៃប្លាស្ទិក 2) ការយល់ឃើញរបស់អាជីវករពីវិធីក្នុងការកាត់បន្ថយប្លាស្ទិក 3)ការយល់ឃើញរបស់អាជីវករពីបញ្ហាប្រឈមក្នុងការកាត់បន្ថយប្លាស្ទិក។ ការស្រាវជ្រាវនេះជាប្រភេទបរិមាណវិស័យ ដោយប្រើកម្រងសំណួរទាក់ទងនឹងការយល់ឃើញរបស់អាជីវករក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងវិទ្យាស្ថាន។ ការស្រាវជ្រាវនេះ បានចូលរួមពីអាជីវករចំនួន17នាក់ ភេទស្រី11នាក់។ ទិន្នន័យវិភាគដោយកម្មវិធី SPSS 22 (Descriptive Statistics, Frequency and percentage)។ ការសិក្សានេះបានបង្ហាញឱ្យឃើញថាអាជីវករនៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញមានការយល់ដឹងពីផលប៉ះពាល់នៃប្លាស្ទិកនិងការកាត់បន្ថយការប្រើប្លាស្ទិកដោយប្រើផលិតផលផ្សេងក្រៅពីប្លាស្ទិកមកជំនួសក្នុងការប្រើប្រាស់។ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមានសារៈសំខាន់ជាច្រើនសម្រាប់ការពារបរិស្ថាន សុខភាពមនុស្ស និងសោភ័ណភាពទីធ្លាដើម្បីឱ្យការរស់នៅប្រកបដោយផាសុកភាព។ ប៉ុន្តែការកាត់បន្ថយប្លាស្ទិកក៏មានបញ្ហាប្រឈមមួយចំនួនចំពោះអាជីវករដូចជា ការចំណាយកម្លាំងច្រើន ចំណាយថវិកា ពេលវេលារបស់អាជីវករ។ Reducing plastic use is an important solution for protecting the environment and people’s lives. To respond to the above problems, a study on the perception […]
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.