ការសិក្សានេះមានគោលបំណងកំណត់ពីប្រសិទ្ធភាពនៃកិច្ចការក្រុម និងការឆ្លុះបញ្ចាំងជាប្រចាំក្នុងការជំរុញគរុនិស្សិតឱ្យក្លាយជាអ្នកសិក្សាបែបស្វ័យដឹកនាំ។ ផែនការសកម្មភាពរយៈពេលបួនសប្តាហ៍ត្រូវបានបង្កើតឡើងសម្រាប់គាំទ្រគរុនិស្សិតថ្នាក់ជីវវិទ្យាឆ្នាំទី១ ចំនួន ២៨នាក់ ដែលសិក្សាមុខវិជ្ជាបរិស្ថានក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងគោលបំណងគាំទ្រពួកគេឱ្យក្លាយជាអ្នកសិក្សាបែបស្វ័យដឹកនាំ។ ទិន្នន័យនៃការសិក្សានេះផ្អែកលើកម្រងសំណួរស្ទង់មតិដែលមានទម្រង់ជាលក្ខខណ្ឌចំនួនប្រាំ (Likert Scale) ដោយជ្រើសរើសលើភាពញឹកញាប់ ដែលមាន ៦០ សំណួរ ចែកជាប្រាំផ្នែកក្នុងការវាយតម្លៃកម្រិតសិក្សាបែបស្វ័យដឹកនាំ (SDL) របស់គរុនិស្សិត ដែលមានពិន្ទុសរុប ៣០០ ពិន្ទុ។ ទិន្នន័យនេះត្រូវបានវិភាគដោយប្រើការវិភាគភាពជឿជាក់ក្នុងកម្មវិធី SPSS នៃសំណួរតាមផ្នែកនីមួយៗ និងប្រើកម្មវិធី Microsoft Excel សម្រាប់រកមធ្យមភាគនៃចម្លើយរបស់សំណួរនីមួយៗ ហើយបូកពិន្ទុទាំងនោះចូលគ្នាដើម្បីកំណត់កម្រិត SDL របស់គរុនិស្សិតក្នុងចំណោមបីកម្រិត ដូចជា ទាប មធ្យម ឬ ខ្ពស់។ លទ្ធផលបង្ហាញថាគរុនិស្សិតមានកម្រិត SDL ខ្ពស់ ដោយទទួលបានពិន្ទុ ២៤២.៤៦ ពិន្ទុ។ ដូច្នេះ ការធ្វើសកម្មភាពជាក្រុម និង ការឆ្លុះបញ្ចាំងកែលម្អកិច្ចការជាប្រចាំដែលមានផែនការច្បាស់លាស់ ធ្វើឱ្យគរុនិស្សិតក្លាយជាអ្នកសិក្សាបែបស្វ័យដឹកនាំយ៉ាងមានប្រសិទ្ធភាព។
This study aims to find out the effectiveness of teamwork and regular reflection in supporting student teachers to become self-directed learners. A four-week action plan was developed to foster year-1 biology student teachers in 2024-2025 to have more self-directed learning (SDL). A 60-item questionnaire on a Likert Scale of frequency containing five sections was utilized to collect the data for evaluating the SDL level of student teachers. Reliability Analysis in SPSS was employed to identify the reliability of the items, and Microsoft Excel was used to calculate the average of the responses and summed up the scores for identifying student teachers' SDL level, low, medium, or high. The results indicated that the student teachers have a high level of SDL with a total average score of 242.46. Therefore, group activities and regular reflection with a clear plan effectively foster SDL among student teachers.
CHHEANG Sophea, SRUN Naneth, Mon Meach, MOL Pisey, LY Soknay
No document file attached for preview.