/ Publications / Academic Publication / Teachers' Challenges in Implementing Inquiry-Based Learning in Grade 8 Science Subject

Teachers' Challenges in Implementing Inquiry-Based Learning in Grade 8 Science Subject

Facebook Telegram
65 Views

Abstract

វិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរក គឺជាវិធីសាស្ត្របង្រៀនដ៏ល្អមួយ ដែលក្រសួងអប់រំ យុវជន និងកីឡាលើកទឹកចិត្តឱ្យប្រើប្រាស់នៅក្នុងការបង្រៀន និងរៀន ដើម្បីពង្រឹងការគិតបែបវិទ្យាសាស្ត្រ និងជម្រុញបំណិនសតវត្សទី២១ របស់សិស្ស។ យ៉ាងណាមិញការអនុវត្តវិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរកនៅតែជួបបញ្ហា ដោយគ្រូបង្រៀនបានអះអាងថា ការបង្រៀន និងរៀនតាមបែបរិះរកពោរពេញដោយការលំបាក និងមិនសម្រេចវត្ថុបំណងមេរៀនបានពេញលេញ។ បន្ថែមពីនោះគ្រូបង្រៀននៅមិនទាន់យល់ច្បាស់ និងបារម្ភពីសមត្ថភាពរបស់ខ្លួន នៅក្នុងការបង្រៀនដោយប្រើប្រាស់វិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរក។ ការស្រាវជ្រាវនេះ មានគោលបំណងស្វែងរកបញ្ហាប្រឈម ឬបញ្ហារារាំងដែលធ្វើឱ្យគ្រូបង្រៀន មិនអាចអនុវត្តវិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរក នៅក្នុងការបង្រៀនរបស់ពួកគាត់។ ការស្រាវជ្រាវនេះប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវតាមបែបបរិមាណវិស័យ និងបានធ្វើឡើងនៅក្នុងវិទ្យាល័យរដ្ឋមួយនៅក្នុងរាជធានីភ្នំពេញ ។ គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់ទី៨ ចំនួន១៩នាក់ (ស្រី១១នាក់) ត្រូវបានជ្រើសរើសជាសំណាកស្រាវជ្រាវតាមវិធីសាស្ត្រកំណត់លក្ខណៈវិនិច្ឆ័យជាមុន។ ឧបករណ៍នៃការស្រាវជ្រាវគឺការប្រើប្រាស់កម្រងសំណួរបំពេញតាមមាត្រដ្ឋាន Likert។ ទិន្នន័យដែលទទួលបាន ត្រូវបាន វិភាគដោយប្រើប្រាស់កម្មវិធី Microsoft Excel ដើម្បីស្វែងរកភាគរយ និងតម្លៃមធ្យម របស់ប្រយោគនីមួយៗ ក្នុងកម្រងសំណួរ។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា គ្រូបង្រៀនបានជួបបញ្ហាប្រឈម និងឧបសគ្គរារាំងមួយចំនួនដែលធ្វើឱ្យពួកគាត់លំបាកក្នុងការអនុវត្តវិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរក ក្នុងមុខវិជ្ជាវិទ្យាសាស្ត្រនៅកម្រិតថ្នាក់ទី៨ ដូចជា៖ (1) កត្តាម៉ោងបង្រៀនមិនគ្រប់គ្រាន់ និងកម្មវិធីសិក្សាដែលមានខ្លឹមសារច្រើន (Mean = 4.10, SD = 0.31), (2) កត្តា កង្វះខាតសម្ភារៈបម្រើឱ្យការបង្រៀន និងរៀន (Mean = 3.89, SD = 0.65), (3) កត្តាសមត្ថភាពសិស្សនៅមានកម្រិត និងចំនួនសិស្សច្រើននៅក្នុងថ្នាក់រៀន (Mean = 4.10, SD = 0.65) និង (4) កត្តាកង្វះការលើកទឹកចិត្តដល់គ្រូ (Mean = 3.26, SD = 0.80)។ ដូច្នេះ សាលារៀន និងអ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធអប់រំ គួរសហការគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម និងឧបសគ្គរារាំងដែលបានជួបប្រទះ និងលើកទឹកចិត្តគ្រូបង្រៀនឱ្យបានច្រើន ក្នុងការអនុវត្តវិធីសាស្ត្របង្រៀន និងរៀនតាមបែបរិះរក និងវិធីសាស្ត្របង្រៀន និងរៀនបែបថ្មីផ្សេងទៀត ដែលស្របតាមគោលវិធីសិស្សមជ្ឈមណ្ឌល ធ្វើឱ្យសិស្សមានសកម្មភាពរៀនសូត្រច្រើន ចេះគិតត្រិះរិះពិចារណា ចេះដោះស្រាយបញ្ហា និងមានបំណិននៅក្នុងការរិះរកខ្លឹមសារមេរៀន។

Keywords

Teacher Educator Action Research

Document Preview

No Document Attached

The author has not attached an interactive PDF or live document preview for this resource yet.

Share

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Organization Details

Faculty
Faculty of Sciences Education
Department
Department of Sciences

Publication Status

Review Status
Approved
Verified
Public Access
Available across institutional repository

Publication Type

Teacher Educator Action Research

Post Details

All Authors
Academic Year
2023-2024
Document Access Control
default
Academic Journal / Research Journal
Action Research Series Volume 4, 2024
Published On
December 31, 2024

Latest Related Posts