/ Publications / Academic Publication / Strengthening Students' Observation Skills Through the Implementation of Ethnography in Project Based Learning of Biology in Grade 7 A Case Study on Lesson of Flowering Plant

Strengthening Students' Observation Skills Through the Implementation of Ethnography in Project Based Learning of Biology in Grade 7 A Case Study on Lesson of Flowering Plant

Facebook Telegram
133 Views
Avatar Roeurn Solinda

Abstract

ការស្រាវជ្រាវលើប្រធានបទ “ការពង្រឹងបំណិនសង្កេតរបស់សិស្សតាមរយៈការអនុវត្តការសង្កេតជាក់លាក់(Ethnography)ក្នុងការសិក្សាបែបគម្រោងលើមុខវិជ្ជាជីវវិទ្យាថ្នាក់ទី៧៖ ករណីសិក្សាលើមេរៀនរុក្ខជាតិមានផ្កា” មានគោលបំណងសំខាន់ៗពីរគឺ (១) ស្វែងយល់ពីផលលំបាករបស់សិស្សនៅពេលសិក្សាតាមរយៈការសង្កេត (២) វិភាគលើបំណិនសង្កេតរបស់សិស្សក្រោយពីអនុវត្តការសង្កេតជាក់លាក់(Ethnography) ក្នុងការសិក្សាបែបគម្រោង។ ការសិក្សាបានធ្វើឡើងនៅវិទ្យាល័យជាស៊ីមសាមគ្គីក្នុងឆ្នាំសិក្សា ២០២២-២០២៣។ សំណាកគំរូត្រូវបានជ្រើសរើសដោយគោលបំណងដែលមានចំនួនសរុប៤១នាក់សម្រាប់ប្រមូលទិន្នន័យបែបបរិមាណវិស័យ និង៤នាក់សម្រាប់ទិន្នន័យគុណវិស័យ។ ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយប្រើប្រាស់វិធីសាស្រ្តចម្រុះ ដែលមានកម្រងសំណួរស្ទង់មតិ កម្រងសំណួរសម្ភាសន៍ពាក់កណ្តាលរចនាសម្ព័ន ព្រមទាំងទម្រង់សង្កេត និងវាយតម្លៃដើម្បីប្រមូលទិន្នន័យ។ ទិន្នន័យបែបបរិមាណវិស័យត្រូវបានរៀបចំ និងវិភាគតាមរយៈកម្មវិធីSPSS (IBM SPSS statistic 22) និង Microsoft Excel 2016។ ចំណែកទិន្នន័យបែបគុណវិស័យត្រូវបានវិភាគទៅលើបញ្ហា និងស្ថានភាព។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ការសិក្សាតាមការសង្កេតរបស់សិស្សានុសិស្សគឺជួបប្រទះនូវបញ្ហាមួយចំនួនដូចជា សិស្សមិនយល់ពីប្រធានបទសង្កេត មិនយល់ពីគោលបំណងច្បាស់លាស់ មិនដឹងពីរបៀបសង្កេតឱ្យបានត្រឹមត្រូវ គ្មានសន្លឹកកិច្ចការកត់ត្រា មិនមានពេលវេលាគ្រប់គ្រាន់ និងពិបាកផ្សារភ្ជាប់ខ្លឹមសារមរៀនទៅនឹងជីវវភាពប្រចាំថ្ងៃជាដើម។ បន្ទាប់ពីបានអនុវត្តការសង្កេតជាក់លាក់ (Ethnography) សិស្សទទួលបានបំណិនសង្កេតកាន់តែប្រសើរឡើងដែលអាចឆ្លើយតបទៅនឹងបំណិន និងរបៀបរៀនសតវត្សរ៍ទី២១។ អ្នកស្រាវជ្រាវបន្តគួរតែបំពេញបន្ថែមទៅលើចំណុចខ្វះខាតមួយចំនួនដូចជា ការបែងចែកតួនាទីនៅក្នុងក្រុមឱ្យបានច្បាស់ លើកទឹកចិត្តសិស្សឱ្យរាយការណ៍ជាប្រចាំនូវកិច្ចការដែលបានធ្វើដើម្បីតាមដានពីបញ្ហាប្រឈម និងវឌ្ឍនៈភាពរបស់សិស្សដើម្បីឈានទៅរកការស្វែងរកដំណោះស្រាយបានសមស្រប និងទាន់ពេលវេលា។

Keywords

Teacher Educator Action Research

Document Preview

No Document Attached

The author has not attached an interactive PDF or live document preview for this resource yet.

Share

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Organization Details

Faculty
Faculty of Sciences Education
Department
Department of Sciences

Publication Status

Review Status
Approved
Verified
Public Access
Available across institutional repository

Publication Type

Teacher Educator Action Research

Post Details

All Authors
SRIENG Kimsron, Roeurn Solinda
Academic Year
2023-2024
Document Access Control
default
Academic Journal / Research Journal
Action Research Series Volume 4, 2024
Published On
December 31, 2024

Latest Related Posts