Fostering student teachers to become self-directed learners through teamwork and reflection
ការសិក្សានេះមានគោលបំណងកំណត់ពីប្រសិទ្ធភាពនៃកិច្ចការក្រុម និងការឆ្លុះបញ្ចាំងជាប្រចាំក្នុងការជំរុញគរុនិស្សិតឱ្យក្លាយជាអ្នកសិក្សាបែបស្វ័យដឹកនាំ។ ផែនការសកម្មភាពរយៈពេលបួនសប្តាហ៍ត្រូវបានបង្កើតឡើងសម្រាប់គាំទ្រគរុនិស្សិតថ្នាក់ជីវវិទ្យាឆ្នាំទី១ ចំនួន ២៨នាក់ ដែលសិក្សាមុខវិជ្ជាបរិស្ថានក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងគោលបំណងគាំទ្រពួកគេឱ្យក្លាយជាអ្នកសិក្សាបែបស្វ័យដឹកនាំ។ ទិន្នន័យនៃការសិក្សានេះផ្អែកលើកម្រងសំណួរស្ទង់មតិដែលមានទម្រង់ជាលក្ខខណ្ឌចំនួនប្រាំ (Likert Scale) ដោយជ្រើសរើសលើភាពញឹកញាប់ ដែលមាន ៦០ សំណួរ ចែកជាប្រាំផ្នែកក្នុងការវាយតម្លៃកម្រិតសិក្សាបែបស្វ័យដឹកនាំ (SDL) របស់គរុនិស្សិត ដែលមានពិន្ទុសរុប ៣០០ ពិន្ទុ។ ទិន្នន័យនេះត្រូវបានវិភាគដោយប្រើការវិភាគភាពជឿជាក់ក្នុងកម្មវិធី SPSS នៃសំណួរតាមផ្នែកនីមួយៗ និងប្រើកម្មវិធី Microsoft Excel សម្រាប់រកមធ្យមភាគនៃចម្លើយរបស់សំណួរនីមួយៗ ហើយបូកពិន្ទុទាំងនោះចូលគ្នាដើម្បីកំណត់កម្រិត SDL របស់គរុនិស្សិតក្នុងចំណោមបីកម្រិត ដូចជា ទាប មធ្យម ឬ ខ្ពស់។ លទ្ធផលបង្ហាញថាគរុនិស្សិតមានកម្រិត SDL ខ្ពស់ ដោយទទួលបានពិន្ទុ ២៤២.៤៦ ពិន្ទុ។ ដូច្នេះ ការធ្វើសកម្មភាពជាក្រុម និង ការឆ្លុះបញ្ចាំងកែលម្អកិច្ចការជាប្រចាំដែលមានផែនការច្បាស់លាស់ ធ្វើឱ្យគរុនិស្សិតក្លាយជាអ្នកសិក្សាបែបស្វ័យដឹកនាំយ៉ាងមានប្រសិទ្ធភាព។ This study aims to find out the effectiveness […]
Leave a Reply
You must sign-in with Google to post a comment.