ការសិក្សានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនេះ (PTEC) ត្រូវបានធ្វើឡើងដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងយុទ្ធសាស្ត្រនៃការសិក្សាបែបស្វ័យដឹកនាំ (SDL) នៅក្នុងវគ្គសិក្សាភាសាអង់គ្លេស។ ទោះបីជាអត្ថប្រយោជន៍ដែលត្រូវបានទទួលស្គាល់របស់ SDL ដែលរួមមានការលើកកម្ពស់ជំនាញសិក្សាពេញមួយជីវិត និងធ្វើឱ្យមានការអនុវត្តកាន់តែមានប្រសិទ្ធភាពក្នុងចំណោមអ្នកសិក្សាក៏ដោយ ការអនុវត្តរបស់វានៅក្នុងប្រទេសកម្ពុជានៅតែមានភាពតិចតួចនៅឡើយ ជាមួយនឹងការស្រាវជ្រាវក៏នៅមានកម្រិតតិចតួចផងដែរទាក់ទងនឹងបញ្ហាប្រឈមក្នុងការអនុវត្តវា។ តាមរយៈទិន្នន័យបែបគុណវិស័យដែលទទួលបានពីការសម្ភាសន៍ជាមួយនិស្សិតឆ្នាំទី 3 បានបង្ហាញពីបញ្ហាប្រឈមក្នុងការសិក្សាបែបស្វ័យដឹកនាំក្នុងការសិក្សាភាសាអង់គ្លេស។ លទ្ធផលនៃការស្រាវជ្រាវនេះកំណត់បាននូវឧបសគ្គសំខាន់ៗក្នុងការអនុវត្ត SDL ដូចជា ការខ្វះទំនុកចិត្តលើខ្លួនឯងក្នុងការសិក្សាបែបស្វ័យដឹកនាំ មេរៀនស្មុគស្មាញ ពិបាកយល់ ការស្វែងយល់ពីឫសគល់នៃបញ្ហាសិក្សា ការកំណត់គោលដៅច្បាស់លាស់ ការគ្រប់គ្រងពេលវេលា និងកង្វះការគាំទ្រ។ ការរកឃើញតាមរយៈឯកសារស្រាវជ្រាវពាក់ព័ន្ធបានបង្ហាញពីតម្រូវការសម្រាប់ធនធាន ការណែនាំច្បាស់លាស់ និងការគាំទ្រពីស្ថាប័នដើម្បីបង្កើនប្រសិទ្ធភាពនៃការសិក្សាបែបស្វ័យដឹកនាំ។ ការស្រាវជ្រាវនេះរួមចំណែកដល់ការយល់ដឹងអំពី SDL ក្នុងការអភិវឌ្ឍន៍ការសិក្សា និងផ្តល់ដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហាប្រឈមក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអប់រំភាសាអង់គ្លេសនៅ PTEC ។
Bora An, Phirun TEP, OL SOKETHYA
No document file attached for preview.