ការសិក្សាបែបស្វ័យដឹកនាំ (Self-Directed Learning, SDL) កំពុងដើរតួយ៉ាងខ្លាំងក្នុងការអប់រំ និងការស្រាវជ្រាវជាច្រើនទសវត្សកន្លងមក។ ការសិក្សាបែបស្វ័យដឹកនាំបានបង្កើនភាពជោគជ័យរបស់និស្សិតក្នុងការសិក្សា។ ការសិក្សាលើប្រធានបទ ការយល់ឃើញអំពីការសិក្សាបែបស្វ័យដឹកនាំរបស់គរុនិស្សិតជំនាន់ទី៣ ឆ្នាំទី3 នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានគោលបំណងស្វែងយល់ពីការយល់ឃើញអំពីការសិក្សាបែបស្វ័យដឹកនាំរបស់ពួកគេ។ ការសិក្សានេះប្រើប្រាស់ការស្រាវជ្រាវតាមបែបបរិមាណវិស័យ មានគរុនិស្សិតចូលរួម 205 នាក់។ អ្នកស្រាវជ្រាវបានប្រើប្រាស់កម្រងសំណួរស្ទង់មតិមាត្រដ្ឋាន Likert មាន 4 កម្រិត ហើយទិន្នន័យបានវិភាគដោយកម្មវិធី SPSS 22 លើស្ថិតិពិពណ៌នា និងស្ថិតិសន្និដ្ឋាន។ អ្នកស្រាវជ្រាវបានប្រើប្រាស់សន្ទស្សន៍តម្លៃមធ្យម (Weight Average Index, WAI) សម្រាប់វិភាគស្វែងរកគំនិតយល់ឃើញជារួមរបស់សិស្សលើប្រភេទសំណួរកម្រិត Likert។ លទ្ធផលបង្ហាញថា ការសិក្សាបង្ហាញថាគរុនិស្សិតឆ្នាំទី3 ជំនាន់ទី3 ក្នុងឆ្នាំសិក្សា 2023-2024 មានការសិក្សាបែបស្វ័យដឹកនាំល្អ។ ពួកគេមានការត្រៀមខ្លួនដើម្បីរៀន មានគោលដៅច្បាស់លាស់ ចូលរួមអនុវត្តផែនការសកម្មភាព និងវាយតម្លៃដំណើរការ និងលទ្ធផលនៃការសិក្សាបែបស្វ័យដឹកនាំឱ្យបានជាប្រចាំ។ ការសិក្សាបែបស្វ័យដឹកនាំមានសារៈសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាពអ្នកសិក្សា និងស្វ័យភាពគ្រប់គ្រាន់ក្នុងពេលធ្វើកិច្ចការ បណ្តុះគំនិតឱ្យស្រឡាញ់ការរៀនសូត្រពេញមួយជីវិត ហើយទទួលជោគជ័យក្នុងការប្រតិបត្តិវិជ្ជាជីវៈ។
Self-Directed Learning (SDL) has been playing a vital role in education and research for decades. Self-directed learning increases student achievement. The study on the topic of Student perspectives on self-directed learning in Batch 3 Year 3, PTEC: A Perspective Survey aims to explore student teacher perceptions of self-directed learning. This study used a quantitative, involving 205 student teachers. The researchers used a four-level Likert scale questionnaire and the data were analyzed by SPSS 22 on descriptive and inferential statistics...
SRIENG Kimsron, CHEAM Ang, KONG Lavitou, Sam Ol KONG, Heng Oudomphearun
No document file attached for preview.