Author: samnang pon

អបអរសាទរមហាសន្និបាត EPIC Summit 2026! សមិទ្ធផលនៃគម្រោងសម្ព័ន្ធភាពដើម្បីលើកកម្ពស់គរុកោសល្យនៅកម្ពុជា Enhancing Pedagogy in Cambodia (EPIC) Alliance

0 commentsAnnouncementNews & Events

អបអរសាទរមហាសន្និបាត EPIC Summit 2026! សមិទ្ធផលនៃគម្រោងសម្ព័ន្ធភាពដើម្បីលើកកម្ពស់គរុកោសល្យនៅកម្ពុជា Enhancing Pedagogy in Cambodia (EPIC) Alliance!
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) មានកិត្តិយស និងមោទនភាពក្នុងការចូលរួមសហការរៀបចំកម្មវិធីកម្រិតអន្តរជាតិ EPIC Summit 2026 ដ៏មានសារៈសំខាន់មួយនេះ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ ២៤ កក្កដា ២០២៦…

សេចក្តីជូនដំណឹង ស្តីពីការស្រាវជ្រាវមេរៀនបើកចំហជាសាធារណៈ

0 commentsAnnouncementNews & Events

Caption Open House LS: សេចក្តីជូនដំណឹង [English below] ស្តីពីការស្រាវជ្រាវមេរៀនបើកចំហជាសាធារណៈ (Open House Lesson Study) វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អ្នកអប់រំ លោកគ្រូ អ្នកគ្រូ គរុនិស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា វិទ្យាស្ថាននឹងរៀបចំ ការស្រាវជ្រាវមេរៀនបើកចំហ (Open House Lesson Study) ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនតាមរយៈការសិក្សាស្រាវជ្រាវមេរៀនដែលគាំទ្រដោយគម្រោង…

សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានគរុកោសល្យ មានបើកវគ្គសិក្សាខ្លីថ្មី

0 commentsAnnouncement

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានគរុកោសល្យ មានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញ គរុកោសល្យបង្រៀនភាសាអង់គ្លេស ដែលមានរយៈពេលសិក្សាសរុប ១២០ ម៉ោង (៧ ក្រេឌីត)។ ក្នុងពេលសិក្សា សិក្ខាកាមនឹងទទួលបានបទពិសោធន៍អនុវត្តកម្មសិក្សាគរុកោសល្យផងដែរ (Practicum) ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត។ 👨‍🎓👩‍🎓សម្គាល់៖ *ក្រោយបញ្ចប់វគ្គសិក្សានេះ បុគ្គលិកអប់រំ សិស្ស និងនិស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ 👉 កាលបរិច្ឆេទទទួលពាក្យ…

កិច្ចប្រជុំពិនិត្យ និងរៀបចំផែនការសកម្មភាពអនុវត្តអនុសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

0 commentsNews & Events

កិច្ចប្រជុំពិនិត្យ និងរៀបចំផែនការសកម្មភាពអនុវត្តអនុសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ……………………… នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី «ការពិនិត្យ និងរៀបចំផែនការសកម្មភាពអនុវត្តអនុសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា» ដែលបានផ្ដល់នៅក្នុងកិច្ចប្រជុំពិនិត្យ​វឌ្ឍនភាពលទ្ធផលសម្រេចរបស់វិទ្យាស្ថានគរុកោសល្យ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦​កន្លងទៅ។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត…

ការចុះជួយគាំទ្រដល់សាលាបឋមសិក្សាបុស្សធំដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន

0 commentsNews & EventsNews & Events

ការចុះជួយគាំទ្រដល់សាលាបឋមសិក្សាបុស្សធំដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន ……….. ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រង និងគ្រូឧទ្ទេស វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាាស្ថាន ចុះជួបសួរសុខទុក​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅសាលាបឋមសិក្សាបុស្សធំ ​ស្ថិតក្នុង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ។ បច្ចុប្បន្ន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានវិលត្រឡប់ចូលទៅ​សិក្សា​នៅក្នុង​សាលាវិញ២សប្ដាហ៍ហើយ នៅបន្ទាប់ពីបាន​បន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)ជាច្រើនខែកន្លងមក។ ក្នុងការចុះជួបសំណេះសំណាលនេះ វិទ្យាស្ថាន​បាននាំយកសៀវភៅសិក្សាសម្រាប់សិស្សដែលជាកញ្ចប់អំណានដំបូង និងគណិតដំបូងពីថ្នាក់ទី១…

ការទទួលបដិសណ្ឋារកិច្ចលោកជំទាវ ប៊ុថង មិថុនា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ចុះសិក្សាបទពិសោធការគ្រប់គ្រងអន្តេវាសិកដ្ឋាននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

0 commentsNews & EventsPTEC-NewsNews & Events

ការទទួលបដិសណ្ឋារកិច្ចលោកជំទាវ ប៊ុថង មិថុនា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ចុះសិក្សាបទពិសោធការគ្រប់គ្រងអន្តេវាសិកដ្ឋាននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ …………………….. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញរួមជាមួយគណៈគ្រប់គ្រងនិងបុគ្គលិកអប់រំរបស់វិទ្យាស្ថាន បានទទួលបដិសណ្ឋារកិច្ចលោកជំទាវ ប៊ុថង មិថុនា រដ្ឋលេខាធិការនៃក្រសួង​កិច្ចការ​នារីដែលបានដឹកនាំជំទាវ លោក លោកស្រីជាគណៈប្រតិភូ ចុះមក​សិក្សាបទពិសោធ ក្នុងការគ្រប់គ្រងអន្តេវាសិកដ្ឋាន របស់វិទ្យាស្ថានគរុកោសល្យ​រាជធានីភ្នំពេញ។ ក្នុងកិច្ចជំនួបនេះ…

កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ (លើកទី២) នៅខេត្តកំពង់ចាម

0 commentsNews & EventsNews & Events

កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ (លើកទី២) នៅខេត្តកំពង់ចាម — នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី “ចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញាបត្រ+១” នៅវិទ្យាស្ថានគរុកោសល្យកំពង់ចាម ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ…

ស្ថាប័នផ្សព្វផ្សាយការអប់រំកម្ពុជា(EBC) បានប្រគល់ជូនវិញ្ញាបនបត្រកោតសរសើរ ដល់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ(PTEC)

0 commentsNews & EventsNews & Events

«វិញ្ញាបនបត្រកោតសរសើរ» វិញ្ញាបនបត្រនេះត្រូវបានប្រគល់ជូនដោយមោទនភាពដល់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ(PTEC) ដើម្បីទទួលស្គាល់ការគាំទ្រដ៏លេចធ្លោ ការលះបង់ និងការចូលរួមចំណែកដ៏មានតម្លៃរបស់អ្នកចំពោះអង្គការស្ថាប័នការផ្សព្វផ្សាយការអប់រំកម្ពុជា(EBC)។ ការប្តេជ្ញាចិត្តរបស់ PTEC បានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃបេសកកម្ម និងសកម្មភាពរបស់យើង រួមទាំងសមិទ្ធផលគួរឱ្យកត់សម្គាល់នៃវេទិកាសិក្សា EBC ដែលត្រូវបានជ្រើសរើសក្នុងចំណោមគម្រោងកំពូលទាំង 5 នៅទូទាំងពិភពលោក និងក្រោយមកត្រូវបានទទួលស្គាល់ជាគម្រោងជើងឯករង្វាន់ World Summit on the Information Society (WSIS) Prizes។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh…

ការចុះពិនិត្យតាមដាន វាយតម្លៃ និងបន្ដរគាំទ្រគរុកោសល្យដល់អតីតគរុនិស្សិតនៅខេត្តត្បូងឃ្មុំ ក្រុមការងាររបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

0 commentsNews & EventsNews & Events

ការចុះពិនិត្យតាមដាន វាយតម្លៃ និងបន្ដរគាំទ្រគរុកោសល្យដល់អតីតគរុនិស្សិតនៅខេត្តត្បូងឃ្មុំ ក្រុមការងាររបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានចុះពិនិត្យតាមដាន វាយតម្លៃ និងបន្ដគាំទ្រគរុកោសល្យ ដល់អតីតគរុនិស្សិតជំនាន់ទី៣ នៅខេត្តត្បូងឃ្មុំ ចំនួន ៧សាលា ក្នុងនោះមានសាលាបឋមសិក្សា៥សាលា និងអនុវិទ្យាល័យចំនួន២សាលា ដែលមានអតីតគរុនិស្សិតសរុប៧នាក់ ស្រី៥នាក់។ គោលបំណងសំខាន់ក្នុងបេសកម្មនេះក្រុមការងារផ្តោតមើលទៅលើវិធីសាស្រ្តបង្រៀន ការបំពេញភារកិច្ចជាគ្រូបង្រៀន និងឥរិយាបទ របស់គ្រូថ្មី នៅក្នុងសង្គម។ ក្នុងការប្រមូលទិន្នន័យ មានការសម្ភាសន៍នាយកសាលា សម្ភាសន៍ប្រធានក្រុមបច្ចេកទេស សម្ភាសន៍អាណាព្យាបាល/សហគមន៍ សម្ភាសន៍សិស្ស និងសង្កេតការបង្រៀនរបស់អតីតគរុនិស្សិត។ ក្រោយសម្ភាសន៍ និងសង្កេតក្រុមការងារផ្ដល់ជាអនុសាសន៍មួយចំនួនដល់អតីតគរុនិស្សិត ពិសេសលើការប្រើប្រាស់វិធីសាស្រ្តបង្រៀន…