- វីដេអូខ្លីស្តីពី ចក្ខុវិស័យ និងបេសកកម្មរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
- វីដេអូអប់រំខ្លីអំពីបរិស្ថាន ក្រោមចំណងជើងថា “តិចតែច្រើន”
- ក្លឹបសិល្បះវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
ក្លឹបសិល្បៈសំរាប់គរុនិសិ្សតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនឹងត្រូវចាប់ផ្តើមបើកដំណើរការបង្រៀនទៅលើ ផ្នែក គំនូរ តន្ត្រី របាំ និង ល្ខោននិយយា នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២២ តទៅ។ ដូច្នេះសូមប្អូនៗគរុនិស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើនសមត្ថភាពទៅលើជំនាញសិល្បៈណាមួយខាងលើអាចចុះឈ្មោះតាមរយៈ តំណភ្ជាប់ខាងក្រោមនេះ ៖ https://forms.gle/rNGcqQ57UKfR9smQ6 វីដេអូ៖
- អនុក្រឹត្យស្តីពី ការដំឡើងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញឱ្យមានឋានៈស្មើអគ្គនាយកដ្ឋាន
សូមអបអរសាទរដល់វិទ្យាគរុកោសល្យរាជធានីភ្នំពេញ ក្នុងការទទួលបានការដំឡើងឋានៈស្មើនឹងអគ្គនាយកដ្ឋានជាផ្លូវការតាមរយៈអនុក្រឹត្យលេខ ២០២អនក្រ.បក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។ លទ្ធផលមួយនេះកើតចេញឡើងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៃគ្រប់ដេប៉ាតឺម៉ង់ និងការិយាល័យទាំងអស់ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់គណៈគ្រប់គ្រង រួមមាននាយករង នាយិការង និងនាយកវិទ្យាស្ថានទាំងអស់ផងដែរ។ តបនឹងលទ្ធផលនេះផងដែរ គ្រូឧទ្ទេស បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំនៃវិទ្យាស្ថានទាំងអស់ប្តេជ្ញាបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ដើម្បីស័ក្តសមជាវិទ្យាស្ថានបណ្តុះបណ្តាលគ្រូកម្រិតឧត្តមសិក្សាប្រកបដោយស្តង់ដារវិជ្ជាជីវៈខ្ពស់ និងមានគុណភាពជាសាកល៕ តំណភ្ជាប់សម្រាប់ទាញយកឯកសារអនុក្រឹត្យ៖https://drive.google.com/file/d/1ShOcqZm5Ny3Mw123_3mAJ024gzO7978g/view?usp=sharing
- វីដេអូទិដ្ឋភាពវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
សូមទស្សនាវីដេអូទិដ្ឋភាពវិទ្យាស្ថានគរុកោលស្យរាជធានៅភ្នំពេញនៅខាងក្រោមនេះ