សេចក្តីជូនដំណឹង ស្តីពីការស្រាវជ្រាវមេរៀនបើកចំហជាសាធារណៈ
Photo Gallery
Caption Open House LS: សេចក្តីជូនដំណឹង [English below] ស្តីពីការស្រាវជ្រាវមេរៀនបើកចំហជាសាធារណៈ (Open House Lesson Study) វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អ្នកអប់រំ លោកគ្រូ អ្នកគ្រូ គរុនិស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា វិទ្យាស្ថាននឹងរៀបចំ ការស្រាវជ្រាវមេរៀនបើកចំហ (Open House Lesson Study) ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនតាមរយៈការសិក្សាស្រាវជ្រាវមេរៀនដែលគាំទ្រដោយគម្រោង S-TEC របស់អង្គការ JICA។ ព័ត៌មានលម្អិត៖ • កាលបរិច្ឆេទ៖ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ • ទីតាំង៖ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ • មុខវិជ្ជា៖ គណិតវិទ្យា • ថ្នាក់៖ ថ្នាក់ទី៥ • បង្រៀនដោយ៖ អ្នកគ្រូ កៅ ប៊ូម៉ាលីន កម្មវិធីនេះបើកទូលាយសម្រាប់អ្នកអប់រំ គរុនិស្សិត អ្នកស្រាវជ្រាវ និងសាធារណៈជនដែលមានចំណាប់អារម្មណ៍ចូលរួមសង្កេតការណ៍ និងផ្លាស់ប្តូរបទពិសោធន៍អំពីការបង្រៀន និងការរៀនតាមរយៈដំណើរការស្រាវជ្រាវមេរៀន (Lesson Study)។ សូមអញ្ជើញចូលរួមដោយសេរី និងរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ANNOUNCEMENT Open House Lesson Study Phnom Penh Teacher Education College (PTEC) is pleased to inform the public, educators, teachers, pre-service teachers, and all interested stakeholders that the PTEC will organize an Open House Lesson Study. This event aims to share professional experiences and promote the improvement of teaching and learning quality through Lesson Study, supported by the S-TEC Project of the Japan International Cooperation Agency (JICA). Event Details: • Date: 30 July 2026 • Venue: Phnom Penh Teacher Education College (PTEC) • Subject: Mathematics • Grade: Grade 5 • Teacher: Mrs. Kao Boumalin The event is open to educators, pre-service teachers, researchers, and members of the public who are interested in observing a research lesson and engaging in professional discussions on effective teaching and learning through the Lesson Study approach. We warmly welcome your participation and support in advancing the quality of education in Cambodia.