កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ (លើកទី២) នៅខេត្តកំពង់ចាម

News & Events Community Activities
Facebook Telegram
22 Views
Publish Date 25/06/2026
Author samnang pon

កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ (លើកទី២) នៅខេត្តកំពង់ចាម --- នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី "ចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញាបត្រ+១" នៅវិទ្យាស្ថានគរុកោសល្យកំពង់ចាម ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យកំពង់ចាម អ្នកចូលរួមសរុបប្រមាណ៧៨នាក់ ស្រី៣៣នាក់។ កម្មវិធីនេះមានគោលបំណងសំខាន់ៗដូចជា៖ ១.ពង្រឹងទៅលើប្រសិទ្ធភាពនៃការអនុវត្តកម្មសិក្សាគរុកោសល្យ ដែលកំពុងតែអនុវត្តដោយវិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម ២.ចែករំលែកនូវបទពិសោធន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការបង្រៀន និងរៀនឱ្យកាន់តែល្អប្រសើរនៅវិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម កំពង់ចាម| ២២ មិថុនា ២០២៦ 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts