Commitment to Participate in Environmental Education of Student Teacher in PTEC
ការប្តេជ្ញាចិត្តចូលរួមអប់រំបរិស្ថានរបស់គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញគឺជាសកម្មភាពមួយដែលមានសារៈសំខាន់យ៉ាងខ្លាំង ដែលអាចជួយធ្វើឱ្យមានភាពប្រសើរឡើងចំពោះបរិស្ថានជុំវិញវិទ្យាស្ថាន។ ការសិក្សាលើប្រធានបទ ការប្តេជ្ញាចិត្តក្នុងការចូលរួមការអប់រំបរិស្ថានរបស់គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានបំណងស្វែងយល់អំពី 1) ការយល់ឃើញពីស្ថានភាពទូទៅចំពោះការអប់រំបរិស្ថាននៅកម្ពុជានាពេលបច្ចុប្បន្ន 2) យុទ្ធសាស្ត្រក្នុងការចូលរួមការអប់រំបរិស្ថានរបស់គរុនិស្សិតនាពេលអនាគត 3) ការប្តេជ្ញាចិត្តក្នុងការចូលរួមការអប់រំបរិស្ថានរបស់គរុនិស្សិតនាពេលអនាគតដែលមានការចូលរួមពីសំណាក់គរុនិស្សិតឆ្នាំទី1 ជំនាន់ទី4 ក្របខ័ណ្ឌអប់រំបរិញ្ញាប័ត្រកម្រិតបឋមសិក្សា ឆ្នាំសិក្សា 2024-2025 ។ ការសិក្សានេះប្រើប្រាស់នូវការស្រាវជ្រាវបែបបរិមាណវិស័យ មានគរុនិស្សិតចូលរួមចំនួន 60នាក់។ អ្នកស្រាវជ្រាវជ្រើសរើសការប្រើប្រាស់ជាកម្រងសំណួរតាមរយៈ Google Form ហើយប្រើប្រាស់នូវកម្មវិធី SPSS 2022 សម្រាប់ការវិភាគទិន្នន័យលើស្ថិតិពណ៌នា និងស្ថិតិសន្និដ្ឋាន។ តាមការស្រាវជ្រាវបានបង្ហាញថា ការអប់រំបរិស្ថាន ជួយជំរុញឱ្យគរុនិស្សិតមានគំនិតក្នុងការការពារ ការកែច្នៃនូវធនធានឬវត្ថុនានា សម្រាប់ការប្រើប្រាស់យ៉ាងណាឱ្យមានប្រសិទ្ធភាពបំផុត និងមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន។ដោយយើងរំពឹងទុកជាមុនថាលទ្ធផលនៃការស្រាវជ្រាវទទួលបានផលវិជ្ជមាននិង សារប្រយោជន៍ពីការចូលរួមសកម្មភាពអប់រំបរិស្ថាន។ The study on the topic commitment to participate in environmental education of the pedagogical students of the Phnom Penh Pedagogical Institute […]
Leave a Reply
You must sign-in with Google to post a comment.