Teacher Educator Action Research
The Effectiveness of Semi-Tangible Materials Used in Teaching Area of Triangle
ការស្រាវជ្រាវមានគោលបំណងស្វែងយល់ពីប្រសិទ្ធភាពនៃសម្ភារៈពាក់ណ្តាលរូបីក្នុងការបង្រៀនមេរៀនផ្ទៃក្រឡាត្រីកោណដែលផលិតដោយគ្រូ ដើម្បីលើកកម្ពស់ការរៀនសូត្ររបស់សិស្សលើមុខវិជ្ជាធរណីមាត្រនៅកម្រិតបឋមសិក្សា។ ការសិក្សាស្រាវជ្រាវនេះបានជ្រើសរើសតំណាងគំរូពីសាលាបឋមសិក្សាបឹងសាឡាងចំនួន២ថ្នាក់ដែលមានចំនួន៣៦នាក់។ ដើម្បីឱ្យទិន្នន័យដែលប្រមូលបាន មានភាពច្បាស់លាស់ហើយឆ្លើយតបនឹងគោលបំណងដែលបានកំណត់ អ្នកស្រាវជ្រាវបានសម្រេចជ្រើសរើសការប្រមូលទិន្នន័យតាមបែបបរិមាណវិស័យ ចំពោះឧបករណ៍ដែលប្រើសម្រាប់ប្រមូលទិន្នន័យមាន កម្រងសំណួរស្ទាបស្ទង់មតិ និងការធ្វើតេស្ត។ ការស្រាវជ្រាវនេះ អ្នកស្រាវជ្រាវធ្វើការវិភាគទិន្នន័យតាមរយៈ Microsoft Excel ។ លទ្ធផលបានបង្ហាញថា មធ្យមនៃតេស្តរបស់ក្រុមសិក្សា (8.16) មានតម្លៃខ្ពស់ជាងក្រុមធៀប (6.25) ហើយគម្លាតស្តង់ដារបស់ក្រុមធៀប (1.98) ធំជាងគម្លាតស្តង់ដារបស់ក្រុមសិក្សា…
SRIENG Kimsron, Keo Rachna
Academic Year:
2023-2024
Journal / Conference Name:
Action Research Series Volume 4, 2024