/ Publications / Academic Publication / Factors Affecting Students' Learning Outcome in Physics: A Case Study in Grade 7 at Obekkhaom Secondary School, Academic Year 2023-2024

Factors Affecting Students' Learning Outcome in Physics: A Case Study in Grade 7 at Obekkhaom Secondary School, Academic Year 2023-2024

Facebook Telegram
71 Views
Avatar Chann Sulen

Abstract

ការសិក្សាស្រាវជ្រាវនេះ មានគោលបំណងកំណត់បាននូវកត្តាដែលជះឥទ្ធិពលលើការសិក្សារបស់សិស្សលើមុខវិជ្ជារូបវិទ្យា។ វិធីសាស្ត្រក្នុងការស្រាវជ្រាវនេះត្រូវធ្វើឡើងតាមបែបបរិមាណវិស័យ ដែលមានសិស្សចូលរួមសរុបចំនួន 120 នាក់ នៃអនុវិទ្យាល័យអូរបែកក្អមក្នុងរាជធានីភ្នំពេញក្នុងឆ្នាំសិក្សា 2023-2024។ សម្រាប់ឧបករណ៍ក្នុងការស្រាវជ្រាវគឺជា កម្រង់សំណួរដោយវាយតម្លៃលើកត្តាធំៗចំនួនបួន គឺ 1) កត្តាគ្រួសារ 2) កត្តាខ្លួនឯង 3) កត្តាគ្រូបង្រៀន និង4) កត្តាសាលារៀន។ ទិន្នន័យដែលទទួលបានត្រូវបានវិភាគតាមកម្មវិធី SPSS។ ការស្រាវជ្រាវនេះបានរកឃើញថា កត្តាចម្បងទី1 ដែលជះឥទ្ធិពលខ្លាំងជាងគេលើមុខវិជ្ជារូបវិទ្យាលើកម្រិតថ្នាក់ទី7 គឺគ្រួសារ កត្តាទី2 គឺខ្លួនឯង កត្តាទី3 គឺគ្រូបង្រៀន និងកត្តាទី4គឺសាលារៀន។ ឆ្លងតាមរយៈការសិក្សាស្រាវជ្រាវនេះបានបញ្ជាក់ឱ្យឃើញថា ដើម្បីឱ្យសិស្សានុសិស្សទទួលបានលទ្ធផលសិក្សាល្អលើមុខវិជ្ជារូបវិទ្យា អ្នកពាក់ព័ទ្ធគួរយកចិត្តទុកដាក់លើកត្តាទាំងអស់នេះ។ ចំណែកឯគ្រួសារគួរមានតួនាទីដាស់តឿនស្មារតីកូនៗឱ្យមានការភ្ញាក់រលឹក ណែនាំកែលម្អរដល់គាត់ឱ្យយល់ច្បាស់ពីតម្លៃនៃការសិក្សារៀនសូត្រ តាមដានការសិក្សា ផ្តល់កម្លាំងចិត្ត ព្រមទាំងជួយគាំទ្រផ្នែកហិរញ្ញវត្ថុលើការសិក្សារៀនសូត្រ និងការរស់នៅផងដែរ។ មិនតែប៉ុណ្ណោះសិស្សខ្លួនឯងក៏គួរតែមានគោលដៅច្បាស់លាស់ក្នុងកាសិក្សារៀនសូត្រ ធ្វើស្វ័យសិក្សា កិច្ចការផ្ទះ រំលឹកមេរៀន គោរពច្បាប់វិន័យសាលារៀន មករៀនឱ្យបានទៀងទាត់ មានភាពក្លាហានក្នុងបញ្ចេញមតិ ហ៊ានសួរសំណួរពេលមិនយល់ជាដើម។ ម៉្យាងវិញទៀត គ្រូបង្រៀនគួរមានវិធីសាស្ត្របង្រៀន និងយុទ្ធវិធីល្អៗក្នុងការពន្យល់សិស្សឱ្យសាកសមនឹងខ្លឹមសារមេរៀន ជាពិសេសមេរៀនដែលត្រូវមានការពិសោធន៍។ រីឯសាលារៀនក៏គួរមានកន្លែងស្វ័យសិក្សា គ្រឿងបរិក្ខាបរិបូណ៍ដូចជា បណ្ណាល័យ កុំព្យូទ័រ ថ្នាក់សិក្សាដែលមិនមានសំឡេងរំខាន ។ល។ កត្តាទាំងអស់នេះនឹងជះឥទ្ធិពលលើការសិក្សារបស់សិស្សលើមុខវិជ្ជារូបវិទ្យា ដូចនេះ គ្រួសារ សិស្ស គ្រូ និងសាលារៀនគួរគប្បីមានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីជួយលើការសិក្សារៀនសូត្ររបស់សិស្សលើមុខវិជ្ជានេះ។

Keywords

Teacher Educator Action Research

Document Preview

No Document Attached

The author has not attached an interactive PDF or live document preview for this resource yet.

Share

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Organization Details

Faculty
Faculty of Sciences Education
Department
Department of Sciences

Publication Status

Review Status
Approved
Verified
Public Access
Available across institutional repository

Publication Type

Teacher Educator Action Research

Post Details

All Authors
SRIENG Kimsron, Chann Sulen
Academic Year
2023-2024
Document Access Control
default
Academic Journal / Research Journal
Action Research Series Volume 4, 2024
Published On
December 31, 2024

Latest Related Posts