ពិធីទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តជនជាតិបារាំង មកបំពេញបេសកកម្មនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
👉English Below 👇 ពិធីទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តជនជាតិបារាំង មកបំពេញបេសកកម្មនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ……………………….. នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំពិធីទទួលស្វាគមន៍លោក Diogo Cunha អ្នកស្ម័គ្រចិត្តជនជាតិបារាំង ដែលអញ្ជើញមកបំពេញបេសកកម្មនៅវិទ្យាស្ថាន ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលគ្រូ និងគាំទ្រការអភិវឌ្ឍការបង្រៀន និងការរៀនភាសាបារាំង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងវិទ្យាស្ថាន លោកព្រឹទ្ធបុរសរង លោកប្រធាន និងអនុប្រធានដេប៉ាតឺម៉ង់ភាសា ព្រមទាំងលោកគ្រូ អ្នកគ្រូឧទ្ទេសភាសាបារាំង។ ក្នុងឱកាសនោះ ឯកឧត្តមនាយកបានថ្លែងស្វាគមន៍លោក Diogo Cunha និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាសាបារាំង និងកិច្ចសហប្រតិបត្តិការជាមួយអ្នកស្ម័គ្រចិត្ត ក្នុងការពង្រឹងសមត្ថភាពគ្រូឧទ្ទេស និងលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនភាសាបារាំងនៅវិទ្យាស្ថាន។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងប្រកបដោយផ្លែផ្កា។ Welcome Ceremony for a French Volunteer at Phnom Penh Teacher Education College On the morning of Tuesday, 21 July 2026, Phnom Penh Teacher Education College (PTEC) organized a welcome ceremony for Diogo Cunha, a French volunteer who has begun his assignment at the College. His mission is to contribute to enhancing the quality of teacher education and to support the development of French language teaching and learning at PTEC. The ceremony was presided over by Dr. Set Seng, Director of PTEC, and attended by Dr. Sam Chanphirun, Vice Director of the College, the Vice Dean, heads and deputy heads of the Language Department, as well as French language teacher educators. During the ceremony, Dr. Set Seng warmly welcomed Mr. Diogo Cunha and emphasized the importance of the French language and international cooperation in strengthening the professional capacity of teacher educators and enhancing the quality of French language instruction and learning at the College. The Director expressed confidence that Mr. Cunha’s expertise and commitment would make a meaningful contribution to the professional development of French language teacher educators and to the continued advancement of language education at PTEC. The welcome ceremony concluded in a warm, friendly, and productive atmosphere, reflecting the College’s commitment to international collaboration and educational excellence. www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱