ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធសាសនា)
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធសាសនា) …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាននិមន្តព្រះធម្មវិជ្ជា រឹម ចាន់រ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា សម្ដែងធម្មទេសនាអប់រំតាមបែបព្រះពុទ្ធសាសនា ដល់បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថាន។ ព្រះគុណម្ចាស់បានលើកសម្ដែងអំពីលោកបាលធម៌(ធម៌រក្សាលោក)មាន២ប្រការ ដែលមនុស្សលោកត្រូវប្រកាន់យកនិងបដិបត្តិដើម្បីបានសេចក្ដីសុខ។ ធម៌ទាំង២ប្រការនោះគឺ ទី១៖ ហិរិ គឺ សេចក្ដីខ្មាស់អៀនចំពោះការប្រព្រឹត្តអំពើមិនគប្បី(អំពើបាប)…
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលការសិក្សាធិការ និងរដ្ឋាល សម្រាប់វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលការសិក្សាធិការ និងរដ្ឋាល សម្រាប់វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ …………………………… ព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជ ធានីភ្នំពេញបានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលលើការងារសិក្សាធិការ និងរដ្ឋបាល (ប្រព័ន្ធគ្រប់គ្រងសាលារៀន) ជាមួយក្រុមការងារសាលា(SALA) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជ ធានី ភ្នំពេញ និងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរសរង…
កិច្ចពិភាក្សាការងាររវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងស្ថានទូតអាមេរិក — នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងនៃវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ
កិច្ចពិភាក្សាការងាររវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងស្ថានទូតអាមេរិក — នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងនៃវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) ជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជា និង លោក David Fay ប្រធានការិយាល័យភាសាអង់គ្លេសប្រចាំតំបន់ (RELO) នៃស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើចំណុចៗដូចជា៖ • ការគាំទ្រកម្មវិធីភាសាអង់គ្លេស៖ ពិនិត្យលើសកម្មភាពនានាក្នុងការជំរុញការបង្រៀន និងរៀនភាសាអង់គ្លេស តាមរយៈអ្នកជំនាញ និងគ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្តរបស់ស្ថានទូតអាមេរិក។ •…
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត …………………………………………………… នារសៀលថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញេបានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ រាំលេងកម្សាន្ត ការប្រឡងចម្រៀងPTEC-Idol 2026 និងអាហារសាមគ្គី ដោយមានការចូលរួមពីបុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងប្រជាសហគមន៍របស់វិទ្យាស្ថាន។ ជាមួយគ្នានេះ វិទ្យាស្ថានក៏មានប្រមូលមូនិធិសម្រាប់ជួយគាំទ្រដល់កងទ័ពដែលឈរការពារទឹកដីនៅព្រំដែនផងដែរ តាមរយៈការលក់អាវយឺត និងការទទួលការទទួលជាថវិកាសុទ្ធពីសំណាក់សប្បុរសជននានាដែលបានចូលរួម។ កម្មវិធីបានប្រព្រឹត្តទៅដោយរលូន យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង…
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទទួលអំណោយពី ឯឧត្តមនាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ចំនួន១១ក្បាល ដើម្បីតម្កល់ជាប្រយោជន៍ដល់បណ្ណាល័យនិងកិច្ចការស្រាវជ្រាវ
ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទទួលអំណោយពី ឯឧត្តមនាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ចំនួន១១ក្បាល ដើម្បីតម្កល់ជាប្រយោជន៍ដល់បណ្ណាល័យនិងកិច្ចការស្រាវជ្រាវរបស់ លោកគ្រូអ្នកគ្រូ ឧទ្ទេស សាស្ត្រាចារ្យនិងគរុនិស្សិត ក៏ដូចជាសាធារណៈជននានា។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱
ជំនួបពិភាក្សាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
ជំនួបពិភាក្សាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ……………… នៅព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ការពិភាក្សាបានផ្ដោតលើ៣ចំណុចសំខាន់ៗ រួមមាន៖…
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍសុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដំណាក់កាលទី២ (២០២៦-២០២៨) និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការ STEP ជាមួយ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍសុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដំណាក់កាលទី២ (២០២៦-២០២៨) និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការ STEP ជាមួយ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ………………………………… នៅថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមកម្មវិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍសុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដំណាក់កាលទី២…
កិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ នៃប្រទេសចិន
កិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ នៃប្រទេសចិន ………. នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ នៃប្រទេសចិន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមានការចូលរួមផងដែរពីគណៈគ្រប់គ្រង និងគ្រូឧទ្ទេសរបស់វិទ្យាស្ថាន។ កិច្ចប្រជុំនេះបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ លើការអប់រំគ្រូមត្តេយ្យសិក្សា ការបណ្តុះបណ្តាលសមត្ថភាពដល់ដល់គ្រូឧទ្ទេស និងកម្មវិធីផ្លាស់ប្តូរបទពិសោធក្នុងចំណោមគ្រូឧទ្ទេស និងនិស្សិតនៃគ្រឹះស្ថានអប់រំទាំងពីរ។ វគភ l PTEC 🌐www.ptec.edu.kh…
កិច្ចជំនួប ស្តីពី ការអប់រំច្នៃប្រឌិត (Invention Education Project )
កិច្ចជំនួប ស្តីពី ការអប់រំច្នៃប្រឌិត (Invention Education Project ) នៅព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃមហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ បានដឹកនាំកិច្ចជំនួបពិភាក្សាជាមួយក្រុមការងារ KIPA នៃសាធារណរដ្ឋកូរ៉េខាងត្បូង ស្តីពី ការអប់រំច្នៃប្រឌិត(Invention Education Project) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាបឋមសិក្សាអនុវត្តរាជធានី។ អង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ចំនួន ៣…
កិច្ចប្រជុំគណៈវគ្គ ដើម្បីរៀបចំសង្រ្កាន្តឆ្នាំថ្មី ដែលប្រព្រឹត្តិទៅនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វ.គភ
កិច្ចប្រជុំគណៈវគ្គ ដើម្បីរៀបចំសង្រ្កាន្តឆ្នាំថ្មី ដែលប្រព្រឹត្តិទៅនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វ.គភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱









