កិច្ចពិភាក្សាការងាររវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងស្ថានទូតអាមេរិក — នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងនៃវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ

News & Events
Facebook Telegram
15 Views
Publish Date 03/04/2026
Author samnang pon

កិច្ចពិភាក្សាការងាររវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងស្ថានទូតអាមេរិក --- នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងនៃវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) ជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជា និង លោក David Fay ប្រធានការិយាល័យភាសាអង់គ្លេសប្រចាំតំបន់ (RELO) នៃស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើចំណុចៗដូចជា៖ • ការគាំទ្រកម្មវិធីភាសាអង់គ្លេស៖ ពិនិត្យលើសកម្មភាពនានាក្នុងការជំរុញការបង្រៀន និងរៀនភាសាអង់គ្លេស តាមរយៈអ្នកជំនាញ និងគ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្តរបស់ស្ថានទូតអាមេរិក។ • ការពង្រឹងកិច្ចសហប្រតិបត្តិការ៖ បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់គុណភាពកម្មវិធីសិក្សាភាសាអង់គ្លេសនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ • ការអភិវឌ្ឍវិជ្ជាជីវៈ៖ បង្កើតឱកាសអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) សម្រាប់គ្រូឧទ្ទេសភាសាអង់គ្លេស ដើម្បីពង្រឹងសមត្ថភាព និងវិធីសាស្រ្តបង្រៀនឱ្យទាន់សម័យកាល។ ក្នុងឱកាសដ៏វិសេសវិសាលនេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏បានទទួលអំណោយជាសៀវភៅភាសាអង់គ្លេសមួយចំនួនពីខាងស្ថានទូត ដើម្បីទុកជាធនធានសិក្សាដ៏សំខាន់សម្រាប់គ្រូឧទ្ទេស និងគរុនិស្សិតក្នុងការស្រាវជ្រាវ និងការបង្រៀន។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts