សិក្ខាសាលាស្ដីពី “Girls in ICT: AI for development; Girls shaping the digital future”
សិក្ខាសាលាស្ដីពី “Girls in ICT: AI for development; Girls shaping the digital future” នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានឱ្យគរុនិស្សិតនារីថ្នាក់បរិញ្ញាបត្រអប់រំ កម្រិតបឋម និងមធ្យម ជំនាន់ទី៤ ឆ្នាំទី២ ឆមាសទី២ ចំនួន នាក់៣១ បានមកចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “Girls in ICT:…
កិច្ចប្រជុំស្ដីពី «ការណែនាំបង្កើតសម្ភារៈ និងឯកសាគាំទ្រឌីជីថលនីយកម្មសម្រាប់កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤»
កិច្ចប្រជុំស្ដីពី «ការណែនាំបង្កើតសម្ភារៈ និងឯកសាគាំទ្រឌីជីថលនីយកម្មសម្រាប់កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤» ………………………. នារសៀលថ្ងៃពុធ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានគរុកោសល្យរាជធានភ្នំពេញ មានការរៀបចំកិច្ចប្រជុំស្ដីពី «គម្រោងអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេស លើជំនាញផលិតសម្ភារៈ និងឯកសាគាំទ្រឌីជីថលម្រាប់កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន និងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរសរង ប្រធានការិយាល័យ និងគ្រូឧទ្ទេសបង្គោល ផងដែរ។ កម្មវិធីនេះមានគោលបំណង បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រអប់រំ សម្រាប់គ្រូបង្រៀនបឋមសិក្សា និងគ្រូបង្រៀនអនុវិទ្យាល័យនាពេលខាងមុខ…
កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន
កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន ……….. ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិគាំទ្រការបណ្ដុះបណ្ដាលសុខភាពសិក្សា និងការលើកកម្ពស់សុខភាព (STEP) គាំទ្រដោយមូលនិធិនីប៉ុន (Nippon Foundation) បានដឹកនាំធ្វើទស្សនកិច្ចទៅសួរសុខទុកគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាបុស្សធំ និងសាលាបឋមសិក្សាតាមន្តសែនជ័យ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)។ ក្នុងកម្មវិធីទស្សនកិច្ចនេះ ក្រុមការងារ និងគ្រូឧទ្ទេស បង្រៀនដល់សិស្សានុសិស្សអំពីការអនាម័យ និងសុខភាព ព្រមទាំងបាននាំយកកញ្ចប់សម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស សរុបចំនួន១៣៤នាក់…
កិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាននៅក្នុងវិទ្យាស្ថាន» ព្រឹក ថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាន នៅក្នុងវិទ្យាស្ថាន»
កិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាននៅក្នុងវិទ្យាស្ថាន» ព្រឹក ថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាន នៅក្នុងវិទ្យាស្ថាន» ក្រោមអធិបតីភាពលោក រ៉ូវ ផេងសែ នាយករងវិទ្យាស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានការិយាល័យសិក្សា មន្រ្តីការិយាល័យរដ្ឋបាល ប្រធានដេប៉ាតឺម៉ង់ លោកគ្រូ-អ្នកគ្រូឧទ្ទេស រួមជាមួយគណៈវគ្គ ប្រធាន និងអនុប្រធានថ្នាក់។ ខ្លឹមសារនៃកិច្ចប្រជុំបានផ្ដោតលើចំណុចសំខាន់ដូចជា ចំណុចត្រូវថែទាំ ការកំណត់ពេលវេលា ការបែងចែកប្លង់ទីតាំងទទួលខុសត្រូវ តម្រូវការសម្ភារៈ…
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត …………………………………………………… នារសៀលថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញេបានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ រាំលេងកម្សាន្ត ការប្រឡងចម្រៀងPTEC-Idol 2026 និងអាហារសាមគ្គី ដោយមានការចូលរួមពីបុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងប្រជាសហគមន៍របស់វិទ្យាស្ថាន។ ជាមួយគ្នានេះ វិទ្យាស្ថានក៏មានប្រមូលមូនិធិសម្រាប់ជួយគាំទ្រដល់កងទ័ពដែលឈរការពារទឹកដីនៅព្រំដែនផងដែរ តាមរយៈការលក់អាវយឺត និងការទទួលការទទួលជាថវិកាសុទ្ធពីសំណាក់សប្បុរសជននានាដែលបានចូលរួម។ កម្មវិធីបានប្រព្រឹត្តទៅដោយរលូន យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង…




