កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន

Community Activities News & Events Announcement
Facebook Telegram
23 Views
Publish Date 01/05/2026
Author samnang pon

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន ........... ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិគាំទ្រការបណ្ដុះបណ្ដាលសុខភាពសិក្សា និងការលើកកម្ពស់សុខភាព (STEP) គាំទ្រដោយមូលនិធិនីប៉ុន (Nippon Foundation) បានដឹកនាំធ្វើទស្សនកិច្ចទៅសួរសុខទុកគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាបុស្សធំ និងសាលាបឋមសិក្សាតាមន្តសែនជ័យ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)។ ក្នុងកម្មវិធីទស្សនកិច្ចនេះ ក្រុមការងារ និងគ្រូឧទ្ទេស បង្រៀនដល់សិស្សានុសិស្សអំពីការអនាម័យ និងសុខភាព ព្រមទាំងបាននាំយកកញ្ចប់សម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស សរុបចំនួន១៣៤នាក់ (ស្រី៦៣នាក់) ដែលសិស្សម្នាក់ៗទទួលបាន ប៊ិច១ ខ្មៅដៃ១ ជ័រលុប១ បន្ទាត់១ សៀវភៅសរសេរ១ក្បាល ប្រដាប់ខួងខ្មៅដៃ១ សាមុីថ្លា១ និងច្រាស់ដុះធ្មេញ១។ ជាមួយគ្នានេះដែរ មូលនិធិក៏បានផ្ដល់ជូនដល់សាលានីមួយៗនូវ ធុងចម្រោះទឹកស្អាតម៉ាក់ទន្សាយ ប្រអប់សង្គ្រោះបឋម និងសម្ភារៈផ្សេងៗទៀត (ផ្លិត សាប៊ូដុំលាងដៃ ថ្នាំដុសធ្មេញ៧ទីប….) ដោយមួយសាលាទទួលបាន១ឈុត សម្រាប់ទុកប្រើប្រាស់ក្នុងដំណើរការសាលារៀនប្រចាំថ្ងៃ។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts