Tag: News & Events

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០

0 commentsAnnouncementNews & EventsPTEC-NewsNews & Events

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 និងលិខិតសរសើរ ដល់គរុនិស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាល្ងាចថ្ងៃចន្ទ ទី០៤ ខែឧសភា

0 commentsEventNews & EventsNews & Events

ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 និងលិខិតសរសើរ ដល់គរុនិស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ————————————————- នាល្ងាចថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០នាទី វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមូលនិធិជប៉ុន (Japan Foundation) បានរៀបចំពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 ជូនដល់គរុនិស្សិតចំនួន ៧ រូបដែលទទួលបានជោគជ័យ ព្រមទាំងចែកជូនលិខិតសរសើរដល់គរុនិស្សិតឆ្នើមផងដែរ។ ពិធីចែកវិញ្ញាបនបត្រនេះមានការចូលរួមពីសំណាក់លោក ISOGAYA Hiroyuki នាយកមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ លោកបណ្ឌិត សំ ច័ន្ទភិរុណ…

សេចក្ដីជូនដំណឹង វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូន លោក លោកស្រី នាងកញ្ញា សាធារណជនឱ្យបានជ្រាបថា៖ វគ្គសិក្សាខ្លីជំនាញគរុកោសល្យ និងវិធីសាស្ត្របង្រៀន

0 commentsAnnouncementNews & EventsPTEC-NewsNews & Events

សេចក្ដីជូនដំណឹង វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូន លោក លោកស្រី នាងកញ្ញា សាធារណជនឱ្យបានជ្រាបថា៖ វគ្គសិក្សាខ្លីជំនាញគរុកោសល្យ និងវិធីសាស្ត្របង្រៀន ដែលគ្រោងនឹងចូលរៀននៅ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ សម្រាប់វគ្គទី២២ សូមពន្យារការទទួលពាក្យចូលរៀនរហូតដល់ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៦ និងចាប់ផ្ដើមចូលរៀននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម លោក លោកស្រី នាងកញ្ញា ជ្រាបជាព័ត៌មាន។

ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

0 commentsNews & EventsPTEC-NewsSeminarNews & EventsSeminar

ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ …………………………. រសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ អដ្ឋស័ក ព.ស២០៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ បានទទួលបដិសណ្ឋារកិច្ចការធ្វើទស្សកិច្ចរបស់លោកស្រី MIYAZAKI Katsura អនុប្រធានប្រតិបត្តិជាន់ខ្ពស់ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំទីក្រុងតូក្យូ និងសហការី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន…

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់(Flipped Classroom) នៅឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានកំណត់អាទិភាពនៃការលើកកម្ពស់បន្ថែមលើការអប់រំគ្រូបង្រៀន ដោយផ្តោតលើប្រព័ន្ធគ្រប់គ្រងការរៀននិងថ្នាក់រៀនត្រឡប់…

0 commentsNews & EventsNews & Events

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់(Flipped Classroom) នៅឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានកំណត់អាទិភាពនៃការលើកកម្ពស់បន្ថែមលើការអប់រំគ្រូបង្រៀន ដោយផ្តោតលើប្រព័ន្ធគ្រប់គ្រងការរៀននិងថ្នាក់រៀនត្រឡប់ ដែលរួមចំណែកក្នុងការធ្វើទំនើបកម្មការបង្រៀននិងរៀនរបស់គរុនិស្សិតកំពុងទទួលការបណ្តុះបណ្តាលក្នុងវិទ្យាស្ថាន។ ជាកិច្ចឆ្លើយតប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកស្រីសាស្ត្រាចារ្យជំនួយ ប៉េង​ ទិត្យសុទ្ធី នាយិការងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបាន ដឹកនាំទស្សនកិច្ចសិក្សាស្តីពីប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់(Flipped Classroom) ជាមួយគណៈគ្រប់គ្រងវិទ្យាស្ថាន ការិយាល័យគាំទ្រ មហាវិទ្យាល័យ…

សិក្ខាសាលាស្ដីពី “Girls in ICT: AI for development; Girls shaping the digital future”

0 commentsCommunity ActivitiesNews & EventsAnnouncementCommunity ActivitiesNews & Events

សិក្ខាសាលាស្ដីពី “Girls in ICT: AI for development; Girls shaping the digital future” នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានឱ្យគរុនិស្សិតនារីថ្នាក់បរិញ្ញាបត្រអប់រំ កម្រិតបឋម និងមធ្យម ជំនាន់ទី៤ ឆ្នាំទី២ ឆមាសទី២ ចំនួន នាក់៣១ បានមកចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “Girls in ICT:…

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន

0 commentsCommunity ActivitiesNews & EventsAnnouncementCommunity ActivitiesNews & Events

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន ……….. ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិគាំទ្រការបណ្ដុះបណ្ដាលសុខភាពសិក្សា និងការលើកកម្ពស់សុខភាព (STEP) គាំទ្រដោយមូលនិធិនីប៉ុន (Nippon Foundation) បានដឹកនាំធ្វើទស្សនកិច្ចទៅសួរសុខទុកគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាបុស្សធំ និងសាលាបឋមសិក្សាតាមន្តសែនជ័យ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)។ ក្នុងកម្មវិធីទស្សនកិច្ចនេះ ក្រុមការងារ និងគ្រូឧទ្ទេស បង្រៀនដល់សិស្សានុសិស្សអំពីការអនាម័យ និងសុខភាព ព្រមទាំងបាននាំយកកញ្ចប់សម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស សរុបចំនួន១៣៤នាក់…

កិច្ចប្រជុំស្ដីពី «ការណែនាំបង្កើតសម្ភារៈ និងឯកសាគាំទ្រឌីជីថលនីយកម្មសម្រាប់កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤»

0 commentsNews & EventsPTEC-NewsAnnouncementCommunity ActivitiesNews & Events

កិច្ចប្រជុំស្ដីពី «ការណែនាំបង្កើតសម្ភារៈ និងឯកសាគាំទ្រឌីជីថលនីយកម្មសម្រាប់កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤» ………………………. នារសៀលថ្ងៃពុធ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានគរុកោសល្យរាជធានភ្នំពេញ មានការរៀបចំ​កិច្ចប្រជុំស្ដីពី «គម្រោងអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេស លើជំនាញផលិតសម្ភារៈ និងឯកសាគាំ​ទ្រឌីជីថល​ម្រាប់​កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន និងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរសរង ប្រធានការិយាល័យ និងគ្រូឧទ្ទេសបង្គោល ផងដែរ។ កម្មវិធីនេះមានគោលបំណង បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រអប់រំ សម្រាប់គ្រូបង្រៀនបឋមសិក្សា និងគ្រូបង្រៀនអនុវិទ្យាល័យនាពេលខាងមុខ…

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាជប៉ុន JICLA

0 commentsEventNews & EventsNoticePTEC-NewsNews & EventsNotice

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាជប៉ុន JICLA ………………………… ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ Japan International CIESF Leaders Academy (JICLA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គការ CIESF។ អនុស្សរណៈយោគយល់គ្នានេះគឺជាការឆ្លើយតបអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី…

កិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាននៅក្នុងវិទ្យាស្ថាន» ព្រឹក ថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាន នៅក្នុងវិទ្យាស្ថាន»

0 commentsCommunity ActivitiesEventNews & EventsPTEC-NewsAnnouncementCommunity ActivitiesNews & Events

កិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាននៅក្នុងវិទ្យាស្ថាន» ព្រឹក ថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាន នៅក្នុងវិទ្យាស្ថាន» ក្រោមអធិបតីភាពលោក រ៉ូវ ផេងសែ នាយករងវិទ្យាស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានការិយាល័យសិក្សា មន្រ្តីការិយាល័យរដ្ឋបាល ប្រធានដេប៉ាតឺម៉ង់ លោកគ្រូ-អ្នកគ្រូឧទ្ទេស រួមជាមួយគណៈវគ្គ ប្រធាន និងអនុប្រធានថ្នាក់។ ខ្លឹមសារនៃកិច្ចប្រជុំបានផ្ដោតលើចំណុចសំខាន់ដូចជា ចំណុចត្រូវថែទាំ ការកំណត់ពេលវេលា ការបែងចែកប្លង់ទីតាំងទទួលខុសត្រូវ តម្រូវការសម្ភារៈ…