សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានគរុកោសល្យ មានបើកវគ្គសិក្សាខ្លីថ្មី
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានគរុកោសល្យ មានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញ គរុកោសល្យបង្រៀនភាសាអង់គ្លេស ដែលមានរយៈពេលសិក្សាសរុប ១២០ ម៉ោង (៧ ក្រេឌីត)។ ក្នុងពេលសិក្សា សិក្ខាកាមនឹងទទួលបានបទពិសោធន៍អនុវត្តកម្មសិក្សាគរុកោសល្យផងដែរ (Practicum) ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត។ 👨🎓👩🎓សម្គាល់៖ *ក្រោយបញ្ចប់វគ្គសិក្សានេះ បុគ្គលិកអប់រំ សិស្ស និងនិស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ 👉 កាលបរិច្ឆេទទទួលពាក្យ ៖ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ 👉 កាលបរិច្ឆេទចូលរៀន ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ 👉 ដើម្បីចូលគ្រុបចុះឈ្មោះចូលរៀន សូមស្កេន QR Code ឬចុចលើលីងនេះ 👉សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ 📱លេខទូរសព្ទ ឬ តេលេក្រាម៖ 092 92 92 63 /096 232 1807/012 730 016/070 60 50 40 FB Page: