ptec banner

កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ (លើកទី២) នៅខេត្តកំពង់ចាម — នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី “ចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញាបត្រ+១” នៅវិទ្យាស្ថានគរុកោសល្យកំពង់ចាម ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យកំពង់ចាម អ្នកចូលរួមសរុបប្រមាណ៧៨នាក់ ស្រី៣៣នាក់។ កម្មវិធីនេះមានគោលបំណងសំខាន់ៗដូចជា៖ ១.ពង្រឹងទៅលើប្រសិទ្ធភាពនៃការអនុវត្តកម្មសិក្សាគរុកោសល្យ ដែលកំពុងតែអនុវត្តដោយវិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម ២.ចែករំលែកនូវបទពិសោធន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការបង្រៀន និងរៀនឱ្យកាន់តែល្អប្រសើរនៅវិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម កំពង់ចាម| ២២ មិថុនា ២០២៦ 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Leave a Reply