កិច្ចប្រជុំរវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនិងអង្គការCIESF និងសាលាអន្តរជាតិJICLA រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការ CIESF និងសាលាអន្តរជាតិ JICLA ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយករង ប្រធាន-អនុប្រធានការិយាល័យសិក្សា ព្រមទាំងគណៈគ្រប់គ្រង និងមន្ត្រីនៃអង្គការ CIESF និងសាលាអន្តរជាតិ JICLA ផងដែរ។ កិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការរៀបចំសិក្ខាសាលាបំប៉នសម្រាប់គ្រូបង្រៀនកម្រិតបឋមសិក្សានៅរាជធានីភ្នំពេញ ២. កិច្ចសហការក្នុងការបញ្ជូនគរុនិស្សិតនៃវិទ្យាស្ថាន ចុះអនុវត្តកម្មសិក្សាគរុកោសល្យនៅសាលាអន្តរជាតិ JICLA ដើម្បីដកស្រង់បទពិសោធន៍ និងចំណេះដឹងថ្មីៗ ៣. ការគាំទ្រលើការបណ្តុះបណ្តាលផ្នែកគរុកោសល្យដល់គ្រូបង្រៀននៃសាលាអន្តរជាតិ JICLA ដោយផ្ទាល់ពីសំណាក់គ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱