ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍសុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដំណាក់កាលទី២ (២០២៦-២០២៨) និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការ STEP ជាមួយ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមកម្មវិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងអភិវឌ្ឍសុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដំណាក់កាលទី២ (២០២៦-២០២៨) ក្រោមការគាំទ្រថវិកាដោយមូលនិធិនីប៉ុន (The Nippon Foundation) និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការ STEP ជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការដឹកនាំគម្រោង STEP ផងដែរ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា គណៈគ្រប់គ្រង គ្រូឧទ្ទេសវិទ្យាស្ថានគរុកោសល្យទាំងពីរ និងក្រុមការងារអង្គការ STEP។ គួរបញ្ជាក់ផងដែរថាកាលគម្រោងកាលទី១ មានរយៈពេល៥ឆ្នាំ ដែលផ្ដោតលើការកសាងកម្មវិធីសិក្សា សៀវភៅសិក្សាគោល និងបណ្ដុះបណ្ដាលគ្រូឧទ្ទេសមុខវិជ្ជាអប់រំសុខភាពសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតបឋមមាន២ក្រេឌីត និងគ្រូបង្រៀនកម្រិតមូលដ្ឋានមាន១ក្រេឌីត។ នៅដំណាក់កាលទី២ មានរយៈពេល ៣ឆ្នាំ នេះ(២០២៦-២០២៨) ដែលនឹងផ្តោតលើ ការកសាងកម្មវិធីសិក្សា ឯកសារមេរៀន និងបណ្ដុះបណ្ដាលសមត្ថភាពគ្រូឧទ្ទេស សម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសបង្រៀនសុខភាពសិក្សា។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱



