ជំនួបពិភាក្សាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ……………… នៅព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ការពិភាក្សាបានផ្ដោតលើ៣ចំណុចសំខាន់ៗ រួមមាន៖ ១. ការកសាង និងពង្រឹងបណ្ដាញយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅតាមសាលារៀន តាមរយៈការពង្រឹងទំនាក់ទំនងជាមួយយុវជន កក្រក ជាអតីតគរុនិស្សិតចេញពី វគភ ២. ការបណ្ដុះបណ្ដាលគរុនិស្សិតលើ ជំនាញសង្គ្រោះបឋម, ចរិយាធម៌-គុណធម៌, និងភាពជាអ្នកដឹកនាំ ៣. ការបន្តចូលរួមកាន់តែសកម្មរាល់សកម្មភាព កក្រក ពីសំណាក់យុវជន កក្រក នៅ វគភ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱



