កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលការសិក្សាធិការ និងរដ្ឋាល សម្រាប់វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ

Event News & Events Seminar
Facebook Telegram
17 Views
Publish Date 07/04/2026
Author samnang pon

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលការសិក្សាធិការ និងរដ្ឋាល សម្រាប់វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ ................................. ​ ព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជ ធានីភ្នំពេញ​បានបើកកិច្ចប្រជុំពិនិត្យ​វឌ្ឍនភាពនៃការកសាង​ប្រព័ន្ធគ្រប់គ្រងឌីជីថលលើការងារសិក្សាធិការ និងរដ្ឋបាល (ប្រព័ន្ធគ្រប់គ្រង​សាលារៀន) ជាមួយក្រុមការងារសាលា(SALA)​ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជ ធានី ភ្នំពេញ និងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរសរង ប្រធាន_អនុប្រធានការិយាល័យ/ដេប៉ាតឺម៉ង់ មន្ដ្រីការិយាល័យ និងគ្រូឧទ្ទេស​ពាក់ព័ន្ធ។ ប្រព័ន្ធគ្រប់គ្រងឌីជីថលនេះត្រូវបានរៀបចំ​រួចរាល់ហើយ និងបានកំពុងដាក់​ប្រើប្រាស់សាកល្ប​ជាមួយគរុនិស្សិតឆ្នាំទី២ និងឆមាសទី២នេះ ដែលមានមុខងារគ្រប់គ្រងជារួម៖ ១.ការគ្រប់គ្រងព័ត៌មានគរុនិស្សិត និងបុគ្គលិកអប់រំ ២.ការគ្រប់គ្រងម៉ោង/វត្តមានតាម​កាលវិភាគបង្រៀន ៣.ការគ្រប់គ្រងពិន្ទុ និងព្រឹត្តបត្រពិន្ទុ​តាមប្រព័ន្ធក្រឌីត/GPA ៤.ការគ្រប់គ្រងរបាយការណ៍ ស្ថិតិ និង វិញ្ញាបនបត្ររដ្ឋបាលផ្សេងៗ ៥.ការពិនិត្យតាមដាន និងវាយតម្លៃ ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានបានវាយតម្លៃ ខ្ពស់ និងអរគុណដល់ក្រុមការងារSALAតាម​រយៈនាយកដ្ឋានបរិវត្តកម្មឌីជីថលដែលបានខិតខំ​កសាងប្រព័ន្ធគ្រប់គ្រងនេះសម្រាប់វិទ្យាស្ថាន​គរុកោសល្យរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណ​ដល់​គណៈគ្រប់គ្រង គ្រូឧទ្ទេស និងមន្ត្រីអប់រំ ពាក់ព័ន្ធរបស់វិទ្យាស្ថានផងដែរ ​ដែលបានសហការ​យ៉ាងល្អជាមួយក្រុមការងារ​SALA​អភិវឌ្ឍ​បាន​នូវ​​ប្រព័ន្ធ​គ្រប់គ្រង​ដ៏មានសារៈសំខាន់មួយនេះ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts