ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

News & Events Seminar
Facebook Telegram
24 Views
Publish Date 02/05/2026
Author samnang pon
Institute Post 1

ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ អដ្ឋស័ក ព.ស២០៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ បានទទួលបដិសណ្ឋារកិច្ចការធ្វើទស្សកិច្ចរបស់លោកស្រី MIYAZAKI Katsura អនុប្រធានប្រតិបត្តិជាន់ខ្ពស់ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំទីក្រុងតូក្យូ និងសហការី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ ឯកឧត្តម លោក លោកស្រីថ្នាក់ក្រសួង គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងតំណាងអង្គការ JICA នៅកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិតសភចារ្យ រដ្ឋលេខាធិការ បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅដល់លោកស្រីប្រធានគណៈប្រតិភូ និងសហការី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការJICA ដែលតែងតែបានជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសលើការលើកកម្ពស់គុណភាពអប់រំគ្រូបង្រៀននៅកម្ពុជា ដូចជាការបង្កើតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង និងថ្មីៗនេះមាននៅខេត្តកំពង់ចាមមួយទៀត ដែលជាគ្រឹះអប់រំគ្រូបង្រៀនស្តង់ដាគំរូ ផ្ដល់នូវការអប់រំគ្រូបង្រៀនប្រកបដោយគុណភាពខ្ពស់។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានលើកឡើងពីអាទិភាពគន្លឹះ៣ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការយកចិត្តទុកដាក់ជាចាំបាច់ឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណគឺ ១)ការកសាងមូលធនមនុស្ស ២)ការលើកម្ពស់គុណភាពអប់រំគ្រូបង្រៀន និង៣)ប្រែក្លាយពីប្រទេសកសិកម្មទៅឧស្សាហកម្ម ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសអភិវឌ្ឍ។ បន្ទាប់ពីបានស្ដាប់បទបង្ហាញ និងមើលឃើញពីសមិទ្ធផលនានានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញរួចមក លោកស្រី MIYAZAKI Katsura ប្រធានគណៈប្រតិភូ បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលមានការប្ដេជ្ញាចិត្តខ្ពស់ សម្រេចបាននូវកំណែទម្រង់គុណភាពអប់រំគ្រូបង្រៀនគួរជាទីមោទនៈ ដោយបានប្រើប្រាស់ជំនួយរបស់អង្គការJICAប្រកបដោយប្រសិទ្ធភាព។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts