ptec banner

🌹អបអរសាទរទិវានារីអន្តរជាតិ ខួបលើកទី១១៥🌹 ……………………………. ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមគណៈគ្រប់គ្រង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវក្ដីគោរពដ៏ក្រៃលែង​នូវវីរៈភាពមិនអាចកាត់ថ្លៃបានរបស់ស្ត្រីគ្រប់​រូបចំពោះ​គ្រួសារ ស្ថាប័ន សង្គមជាតិ និងពិភពលោកទាំងមូល។ សូមគោរពជូនពរដល់ស្ត្រីគ្រប់រូបទាំងអស់លើពិភពលោកនិយាយជារួម និងបុគ្គលិកស្ត្រីទាំងអស់រួមទាំងគរុនិស្សិតអតីតគរុនិស្សិតគ្រប់ជំនាន់នៃ វគភ រួមទាំងសាលាអនុវត្តន៍ទាំងពីរផង និយាយ​ដោយឡែក សូមបាននូវសុខភាពល្អ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ​ជាងរយព្រះវស្សា ជាម្លប់​ដ៏ត្រជាក់ ជាកម្លាំងចិត្ត​ពេញដោយ​ថាមពល និងផ្ដល់នូវបេះដូងដ៏កក់ក្ដៅ​ដល់ក្រុមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល ពិសេសដល់ពួកយើង​ខ្ញុំជាបុរសជារៀងរហូត🥰 ដោយក្ដីគោរព🙏 និងស្រឡាញ់បំផុត🥰 សិត សេង នាយក វគភ