សិក្ខាសាលាស្ដីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development) លើកទី២

Event News & Events Seminar Workshop
Facebook Telegram
15 Views
Publish Date 07/03/2026
Author samnang pon

សិក្ខាសាលាស្ដីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development) លើកទី២ .......................................... ការិរយាល័យធានាគុណភាពផ្ទៃក្នុង នៃវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយគម្រោង S-TEC/JICA បានរៀបចំ សិក្ខាសាលាលើកទី២ស្តីពី ការអភិវឌ្ឍវិជ្ជាជីវៈតាមមហាវិទ្យាល័យ (Faculty Development, FD) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សិក្ខាសាលាមាន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ - ៦ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមជាព្រឹទ្ធបុរសរង ប្រធានអនុប្រធានដេប៉ាតឺម៉ង់ សាស្ត្រាចារ្យរង សាស្ត្រាចារ្យជំនួយ និងគ្រូឧទ្ទេសសរុបចំនួន ១៥៣នាក់ មកពីមហវិទ្យាល័យទាំង៣រួមមាន មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្ត មហាវិទ្យាល័យស្រាវជ្រាវ គរុកោសល្យ និងមហាវិទ្យាល័យអប់រំវិទ្យាសាស្រ្តសង្គម។ អង្គសិក្ខាសាលា២ថ្ងៃនេះបានពិភាក្សាផ្ដោតលើចំណុចសំខាន់ៗរួមមាន៖ 1- ការរៀបចំផែនការអភិវឌ្ឍវិជ្ជាជីវៈគ្រូឧទ្ទេស(FD) សម្រាប់មហាវិទ្យាល័យនីមួយៗ 2- ការបង្កើតយន្តការសង្កេតការបង្រៀននិងរៀន និងការឆ្លុះបញ្ចាំង 3- ការសរសេររបាយការណ៍ FD ផ្អែកលើភស្តុតាង 4- កសាងប្រព័ន្ធធានាគុណភាពរវាងការិយាល័យធានាគុណភាពផ្ទៃក្នុង និងមហាវិទ្យាល័យ សិក្ខាសាលានេះនឹងបន្តលើកទី៣ទៀត ដែលគ្រោងធ្វើនៅក្នុងខែសីហាខាងមុខ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្ត FD នៅតាមមហាវិទ្យាល័យនីមួយៗ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts