ptec banner

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ, ច្បាប់មនុស្សជាតិ,ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជានិងសង្រ្គោះបឋម ————————————————- ថ្ងៃសៅរិ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជាបាន​បើ​កវគ្គបណ្តុះបណ្តាល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ, ច្បាប់មនុស្សជាតិ,ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជានិងសង្រ្គោះបឋម” ជូនគរុនិស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃុន សាម៉េង នាយក នៃ នាយកដ្ឋាន​ធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត សិត សេង នាយក វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។​ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលដល់គរុនិស្សិតជំនាន់ទី៤ ឆ្នាំទី២ទាំងអស់ ដែលអនាគត ក្លាយ​ជាយុវជនស្ម័គ្រចិត្តនៃកាកបាទក្រហមកម្ពុជា ឱ្យ យល់ច្បាស់ពីប្រភពដើមនៃចលនាមនុស្សធម៌ គោលការណ៍គ្រឹះទាំង៧ ច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីការពារតម្លៃមនុស្សជាតិ បណ្តុះស្មារតីទទួលខុសត្រូវ ភាពម្ចាស់ការ និងការស្ម័គ្រចិត្តជួយសង្គម ព្រមទាំងជួយ​ជនរងគ្រោះក្នុងស្ថានភាពបន្ទាន់បានត្រឹមត្រូវ និងទាន់​ពេល​វេលា។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱