ptec banner

ខេត្តឧត្តរមានជ័យ ÷ ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២០២៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារវិទ្យាស្ថានគរុកោសល្យ​រាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម​សាស្រ្តាចារ្យរង សិត សេង នាយកវិទ្យាស្ថាន បានចុះពិនិត្យ វាយតម្លៃជាក់ស្តែង និងបានចុះកិច្ចព្រម​ព្រៀង​ចងសម្ព័ន្ធមេត្រីភាព ជាមួយសាលាបឋម​សិក្សាបុស្សធំ ភូមិបុស្សធំ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ សកម្មភាព​នេះធ្វើឡើងក្នុងគោល​បំណងសិក្សាស្វែងយល់ពីតម្រូវការចាំបាច់ជាក់ស្តែងនៅសាលាបឋមសិក្សាបុស្សធំ ដែលត្រូវបានរងគ្រោះ​ដោយសារ​សង្គ្រាមឈ្លានពានរបស់ថៃ នៅតាមព្រំដែន​ប្រទេសកម្ពុជា-ថៃ ដើម្បីរៀបចំផែនការ​ជួយ​គាំ​ទ្រ​ដល់ដំណើរ​ការបង្រៀននិងរៀន និងការគ្រប់គ្រង​សាលារៀន សំដៅធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាព​ការសិក្សារបស់សិស្សានុសិស្ស។ ក្រុមការងារបាន​ចុះផ្ទាល់ទៅដល់ទីតាំងសាលារៀន​ដែលត្រូវបានបំផ្លិចបំផ្លាញ និងកំពុងត្រូវបាន​បិទទ្វារ និងក៏បានចុះជួបគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផ្ទាល់ដែលបច្ចុប្បន្នកំពុងសិក្សា​នៅក្នុងជំរុំបណ្ដោះអាសន្នក្នុងសាលាបឋមសិក្សាគោកមន ក្នុង ស្រុកបន្ទាយអំពិល ដោយបាននាំយកទៅជាមួយ​នូវ​ថវិកា និងសម្ភារសិក្សាមួយចំនួន ដើម្បីជូនដល់សាលា​រៀន​ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱