ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត ……………………………………………………
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត …………………………………………………… នារសៀលថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញេបានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ រាំលេងកម្សាន្ត ការប្រឡងចម្រៀងPTEC-Idol 2026 និងអាហារសាមគ្គី ដោយមានការចូលរួមពីបុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងប្រជាសហគមន៍របស់វិទ្យាស្ថាន។ ជាមួយគ្នានេះ វិទ្យាស្ថានក៏មានប្រមូលមូនិធិសម្រាប់ជួយគាំទ្រដល់កងទ័ពដែលឈរការពារទឹកដីនៅព្រំដែនផងដែរ តាមរយៈការលក់អាវយឺត និងការទទួលការទទួលជាថវិកាសុទ្ធពីសំណាក់សប្បុរសជននានាដែលបានចូលរួម។ កម្មវិធីបានប្រព្រឹត្តទៅដោយរលូន យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង…
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត ……………………………………………………
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង បុគ្គលិកអប់រំ អតីតគរុនិស្សិត_គរុនិស្សិត អង្គការដៃគូ និងសប្បុរសជននានា។ ដូចជារៀងរាល់ឆ្នាំដែរ វិទ្យាស្ថានបានរៀបចំឱ្យមានកម្មវិធីជួបជាមួយអតីតគរុនិស្សិត ការពិភាក្សាតុមូលចែករំលែកបទពិសោធការបង្រៀននិងរៀន ដើម្បីឱ្យគរុនិស្សិតដែលកំពុងសិក្សាបានស្ដាប់…
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាននិមន្តព្រះភិក្ខុសង្ឃចំនួន៤អង្គមកពី២វត្ត ដើម្បីសូត្រមន្តចម្រើនព្រះបរិត្តនិងបង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន និងវិរកងទ័ពពលីដើម្បីការពារជាតិមាតុភូមិ។ ក្នុងឱកាសនោះដែរ បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថានបានរាប់បាត្រ និងវេរប្រគេននូវទេយ្យទាននានាដល់ព្រះភិក្ខុសង្ឃ ដោយសទ្ធាជ្រះថ្លាក្រៃលែង។ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសកុសលផលបុណ្យដែលបានធ្វើនាថ្ងៃនេះ និងជូនពរដល់ឯកឧត្តម លោកជំទាវ លោក…
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធសាសនា) ……………………………………………………
ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធសាសនា) …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាននិមន្តព្រះធម្មវិជ្ជា រឹម ចាន់រ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា សម្ដែងធម្មទេសនាអប់រំតាមបែបព្រះពុទ្ធសាសនា ដល់បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថាន។ ព្រះគុណម្ចាស់បានលើកសម្ដែងអំពីលោកបាលធម៌(ធម៌រក្សាលោក)មាន២ប្រការ ដែលមនុស្សលោកត្រូវប្រកាន់យកនិងបដិបត្តិដើម្បីបានសេចក្ដីសុខ។ ធម៌ទាំង២ប្រការនោះគឺ ទី១៖ ហិរិ គឺ សេចក្ដីខ្មាស់អៀនចំពោះការប្រព្រឹត្តអំពើមិនគប្បី(អំពើបាប)…
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលការសិក្សាធិការ និងរដ្ឋាល សម្រាប់វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ ……………………………
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលការសិក្សាធិការ និងរដ្ឋាល សម្រាប់វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ …………………………… ព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជ ធានីភ្នំពេញបានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលលើការងារសិក្សាធិការ និងរដ្ឋបាល (ប្រព័ន្ធគ្រប់គ្រងសាលារៀន) ជាមួយក្រុមការងារសាលា(SALA) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជ ធានី ភ្នំពេញ និងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរសរង…




