ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង បុគ្គលិកអប់រំ អតីតគរុនិស្សិត_គរុនិស្សិត អង្គការដៃគូ និងសប្បុរសជននានា។ ដូចជារៀងរាល់ឆ្នាំដែរ វិទ្យាស្ថានបានរៀបចំឱ្យមានកម្មវិធីជួបជាមួយអតីតគរុនិស្សិត ការពិភាក្សាតុមូលចែករំលែកបទពិសោធការបង្រៀននិងរៀន ដើម្បីឱ្យគរុនិស្សិតដែលកំពុងសិក្សាបានស្ដាប់ សួរដេញដោលដកពិសោធ និងខិតខំសិក្សារៀនសូត្របង្កើនមនសិការវិជ្ជាជីវៈជាគ្រូបង្រៀនឱ្យកាន់តែរឹងមាំថែមទៀតនាអនាគត។ ជាមួយគ្នានោះដែរក៏មានការសម្ដែងសិល្បៈនានាដែលជាសមត្ថភាពរបស់គរុនិស្សិត នៅក្នុងក្លឹបសិល្បៈនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសិស្សនៅអនុវិទ្យាល័យអូរបែកក្អម មានដូចជា របាំបុរាណ របាំប្រពៃណី ល្ខោននិយាយ ចាប៉ីដងវែង របាំត្រុដិ។ល។ ដែលបានញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅកាន់តែមានអត្ថន័យ អធិកអធម និងសប្បាយរីករាយក្រៃលែង។ 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱



