ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាននិមន្តព្រះភិក្ខុសង្ឃចំនួន៤អង្គមកពី២វត្ត ដើម្បីសូត្រមន្តចម្រើនព្រះបរិត្តនិងបង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន និងវិរកងទ័ពពលីដើម្បីការពារជាតិមាតុភូមិ។ ក្នុងឱកាសនោះដែរ បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថានបានរាប់បាត្រ និងវេរប្រគេននូវទេយ្យទាននានាដល់ព្រះភិក្ខុសង្ឃ ដោយសទ្ធាជ្រះថ្លាក្រៃលែង។ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសកុសលផលបុណ្យដែលបានធ្វើនាថ្ងៃនេះ និងជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋទូទាំងពិភពលោកទាំងមូល សូមប្រកបតែសុខភាពល្អ សុខសន្តិភាព ចម្រុងចម្រើនជោគជ័យគ្រប់ភារកិច្ច។ 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱





