ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធសាសនា) …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាននិមន្តព្រះធម្មវិជ្ជា រឹម ចាន់រ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា សម្ដែងធម្មទេសនាអប់រំតាមបែបព្រះពុទ្ធសាសនា ដល់បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថាន។ ព្រះគុណម្ចាស់បានលើកសម្ដែងអំពីលោកបាលធម៌(ធម៌រក្សាលោក)មាន២ប្រការ ដែលមនុស្សលោកត្រូវប្រកាន់យកនិងបដិបត្តិដើម្បីបានសេចក្ដីសុខ។ ធម៌ទាំង២ប្រការនោះគឺ ទី១៖ ហិរិ គឺ សេចក្ដីខ្មាស់អៀនចំពោះការប្រព្រឹត្តអំពើមិនគប្បី(អំពើបាប) និងទី២៖ ឱត្តប្បៈ គឺសេចក្ដីខ្លាចនូវលទ្ធផលនៃការប្រព្រឹត្តអំពើមិនគប្បី (លទ្ធផលនៃអំពើបាប)។ ព្រះអង្គក៏បានពន្យល់ដោយផ្សារភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនផងដែរ ដែលជាបុគ្គលគំរូនៅក្នុងសង្គម និងជាគ្រឹះបណ្ដុះមូលធនមនុស្សសម្រាប់ឱ្យប្រទេសជាតិរឹងមាំ និងត្រូវប្រកាន់យកធម៌ទាំង២ប្រការខាងលើនេះជាប្រចាំ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱





