កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលការសិក្សាធិការ និងរដ្ឋាល សម្រាប់វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ …………………………… ព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជ ធានីភ្នំពេញបានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលលើការងារសិក្សាធិការ និងរដ្ឋបាល (ប្រព័ន្ធគ្រប់គ្រងសាលារៀន) ជាមួយក្រុមការងារសាលា(SALA) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជ ធានី ភ្នំពេញ និងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរសរង ប្រធាន_អនុប្រធានការិយាល័យ/ដេប៉ាតឺម៉ង់ មន្ដ្រីការិយាល័យ និងគ្រូឧទ្ទេសពាក់ព័ន្ធ។ ប្រព័ន្ធគ្រប់គ្រងឌីជីថលនេះត្រូវបានរៀបចំរួចរាល់ហើយ និងបានកំពុងដាក់ប្រើប្រាស់សាកល្បជាមួយគរុនិស្សិតឆ្នាំទី២ និងឆមាសទី២នេះ ដែលមានមុខងារគ្រប់គ្រងជារួម៖ ១.ការគ្រប់គ្រងព័ត៌មានគរុនិស្សិត និងបុគ្គលិកអប់រំ ២.ការគ្រប់គ្រងម៉ោង/វត្តមានតាមកាលវិភាគបង្រៀន ៣.ការគ្រប់គ្រងពិន្ទុ និងព្រឹត្តបត្រពិន្ទុតាមប្រព័ន្ធក្រឌីត/GPA ៤.ការគ្រប់គ្រងរបាយការណ៍ ស្ថិតិ និង វិញ្ញាបនបត្ររដ្ឋបាលផ្សេងៗ ៥.ការពិនិត្យតាមដាន និងវាយតម្លៃ ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានបានវាយតម្លៃ ខ្ពស់ និងអរគុណដល់ក្រុមការងារSALAតាមរយៈនាយកដ្ឋានបរិវត្តកម្មឌីជីថលដែលបានខិតខំកសាងប្រព័ន្ធគ្រប់គ្រងនេះសម្រាប់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស និងមន្ត្រីអប់រំ ពាក់ព័ន្ធរបស់វិទ្យាស្ថានផងដែរ ដែលបានសហការយ៉ាងល្អជាមួយក្រុមការងារSALAអភិវឌ្ឍបាននូវប្រព័ន្ធគ្រប់គ្រងដ៏មានសារៈសំខាន់មួយនេះ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱







