ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធ​សាសនា)

News & Events Community Activities
Facebook Telegram
19 Views
Publish Date 08/04/2026
Author samnang pon

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធ​សាសនា)  នាព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំ​អតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញ បាននិមន្តព្រះធម្មវិជ្ជា រឹម ចាន់រ៉ា ព្រះរាជាគណៈថ្នាក់​កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា សម្ដែងធម្មទេសនាអប់រំតាម​បែបព្រះពុទ្ធសាសនា ដល់បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថាន។ ព្រះគុណម្ចាស់បានលើកសម្ដែងអំពីលោកបាលធម៌(ធម៌រក្សា​លោក)មាន២ប្រការ ដែលមនុស្សលោកត្រូវប្រកាន់យក​និងបដិបត្តិ​​ដើម្បីបានសេចក្ដីសុខ។ ធម៌ទាំង២ប្រការនោះគឺ ទី១៖ ហិរិ គឺ សេចក្ដីខ្មាស់អៀនចំពោះការប្រព្រឹត្តអំពើមិនគប្បី(អំពើបាប) និងទី២៖ ឱត្តប្បៈ គឺសេចក្ដីខ្លាចនូវលទ្ធផលនៃការប្រព្រឹត្តអំពើមិន​គប្បី (លទ្ធផលនៃអំពើបាប)។ ព្រះអង្គក៏បានពន្យល់ដោយ​ផ្សារភ្ជាប់​ជាមួយក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនផងដែរ ដែលជាបុគ្គលគំរូ​នៅក្នុងសង្គម និងជាគ្រឹះបណ្ដុះមូលធនមនុស្សសម្រាប់ឱ្យប្រទេស​ជាតិរឹងមាំ និងត្រូវប្រកាន់យកធម៌ទាំង២ប្រការខាងលើនេះ​ជាប្រចាំ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts