ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 និងលិខិតសរសើរ ដល់គរុនិស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាល្ងាចថ្ងៃចន្ទ ទី០៤ ខែឧសភា

Event News & Events
Facebook Telegram
16 Views
Publish Date 05/05/2026
Author samnang pon
Institute Post 1

ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 និងលិខិតសរសើរ ដល់គរុនិស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ  នាល្ងាចថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០នាទី វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមូលនិធិជប៉ុន (Japan Foundation) បានរៀបចំពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 ជូនដល់គរុនិស្សិតចំនួន ៧ រូបដែលទទួលបានជោគជ័យ ព្រមទាំងចែកជូនលិខិតសរសើរដល់គរុនិស្សិតឆ្នើមផងដែរ។ ពិធីចែកវិញ្ញាបនបត្រនេះមានការចូលរួមពីសំណាក់លោក ISOGAYA Hiroyuki នាយកមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកគ្រូអ្នកគ្រូឧទ្ទេស និងលោកគ្រូអ្នកគ្រូភាគីជប៉ុន។ នាឱកាសនោះ លោក ISOGAYA Hiroyuki និងលោកបណ្ឌិត សំ ច័ន្ទភិរុណ ថ្លែងនូវការកោតសរសើរចំពោះគរុនិស្សិតសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ សំដែងការអបអរសាទរ និងបានលើកឡើងអំពីការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរតាមរយៈការសិក្សាភាសា និងវប្បធម៌របស់ប្រទេសជប៉ុន។ បន្ទាប់ពីប្រគល់វិញ្ញាបនបត្ររួច មានការបិទផ្កាសាគូរ៉ា (Sakura) ផងដែរ ដែលគរុនិស្សិតម្នាក់ៗតម្រូវឱ្យសរសេរអំពីអ្វីដែលពួកគេបានរៀនចេះអ្វីដែលចង់ចេះបន្តទៀត និងខ្លឹមសារសេរី។ ពិធីចែកវិញ្ញាបនបត្រនេះបានបញ្ចប់ទៅដោយការសាទរចំពោះការសម្រេចបានរបស់គរុនិស្សិតនាពេលនេះ និងជម្រុញឱ្យពួកគេបន្តខិតខំប្រឹងប្រែងសម្រាប់វគ្គសិក្សាបន្តបន្ទាប់ទៀត។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts