ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាជប៉ុន JICLA

Event News & Events Notice
Facebook Telegram
23 Views
Publish Date 29/04/2026
Author samnang pon

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាជប៉ុន JICLA នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ Japan International CIESF Leaders Academy (JICLA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គការ CIESF។ អនុស្សរណៈយោគយល់គ្នានេះគឺជាការឆ្លើយតបអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដែលមានគោលបំណងលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្ពុជា តាមរយៈការដកពិសោធពីវិធីសាស្រ្តបង្រៀន និងគ្រប់គ្រងសាលារៀននៅសាលា JICLA ដែលជាសាលាស្តង់ដាជប៉ុន។ គ្រឹះស្ថានសិក្សាទាំងពីរនឹងសហការគ្នាផ្ដោតលើកិច្ចការពីរសំខាន់គឺ ១)លើកកម្ពស់គុណភាពបណ្ដុះបណ្ដាលគរុនិស្សិតដោយផ្ដល់ឱកាសធ្វើកម្មសិក្សាគរុកោសល្យនៅសាលា JICLA និង ២)ការលើកកម្ពស់សមត្ថភាពបង្រៀននិងរៀនដល់បុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សាទាំងពីរ។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts