បុណ្យផ្កាសាមគ្គី សាលាបឋមសិក្សាអូរស្វាយលិច

Announcement Community Activities News & Events
Facebook Telegram
18 Views
Publish Date 05/04/2026
Author samnang pon

បុណ្យផ្កាសាមគ្គី សាលាបឋមសិក្សាអូរស្វាយលិច  ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង បានដឹកនាំតំណាងបុគ្គលិកអប់រំ គរុនិស្សិត យុវជន_សសយក /កក្រក នាំយកថវិការបស់បុគ្គលិកអប់រំ គរុនិស្សិត_​អតីត​គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រុមការងារចុះជួយឃុំព្រែកកុយ និងសប្បុរសជននានាសរុបចំនួន ៥ ៥០៣ ០០០៛ ដើម្បី ចូលរួមបុណ្យផ្កាសាមគ្គីកសាងសាលាបឋម​សិក្សាអូរស្វាយ ភូមិអូរស្វាយកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្ត​កំពង់​ចាម។ បន្ថែមពីនេះ វិទ្យាស្ថាន​ក៏បាននាំយកសម្ភារសិក្សា​មួយ​ចំនួន​ទៀតដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ក្រដាស ហ្វឺត។ល។ សម្រាប់ចែកជូនដល់​សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងទុកសម្រាប់សាលា​ប្រើប្រាស់ផងដែរ។ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា បុគ្គលិកអប់រំ គរុនិស្សិត អតីតគរុនិស្សិត និងសប្បុរសជន​ទាំងអស់ អនុមោទនាបុណ្យ​កុសលរៀងៗខ្លួនបីដូចខ្លួន​បានទៅចូលរួមដោយផ្ទាល់ដូច្នោះដែរ និងអ្នកទាំងអស់​សមប្រកបតែពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏 វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts