វគ្គសិក្សាពិសេស(Special Lecture) ស្ដីពី «ការ​បញ្ជ្រាប​អំពី​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​អ្នក​ប្រើប្រាស់»

Event News & Events Seminar Training Workshop
Facebook Telegram
21 Views
Publish Date 05/03/2026
Author samnang pon

វគ្គសិក្សាពិសេស(Special Lecture) ស្ដីពី «ការ​បញ្ជ្រាប​អំពី​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​អ្នក​ប្រើប្រាស់» ......................... នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់ និងការ​ប្រកួត​ប្រជែង នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គសិក្សាពិសេស ស្ដីពី​ «ការ​បញ្ជ្រាប​អំពី​សិទ្ធ​ និង​អត្ថប្រយោជន៍​របស់​អ្នក​ប្រើប្រាស់» ជូនដល់​គរុនិស្សិតជំនាន់ទី៤ ឆ្នាំទី២ សរុបចំនួន១៦៥នាក់ ក្រោម​អធិបតីភាព​ឯកឧត្ដមបណ្ឌិត​ សិត​ សេង​ នាយក​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​ និង​លោក​ ង៉ែត​ ចេក​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ និង​ការ​ប្រកួត​ប្រជែង​ នៃក្រសួងពាណិជ្ជកម្ម។ វគ្គសិក្សាពិសេសនេះត្រូវបាន​រៀបចំឡើងក្នុង​គោល​បំណងផ្ដល់​ឱ្យគរុនិស្សិត​យល់​ដឹងអំពី​សិទ្ធិរបស់អ្នកប្រើប្រាស់ ទៅលើ​សេវាកម្ម​ និង​របស់​របរប្រើប្រាស់​ ព្រមទាំង​យល់​ដឹង​អំពីដំណោះស្រាយលើ​បណ្ដឹងរបស់​អ្នក​ប្រើប្រាស់​ ក្នុងករណីទទួលបានភាពអយុត្តិធម៌អំពីសេវាកម្ម ដោយមានការបទឧទ្ទេសផ្ទាល់ពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ និង​ការ​ប្រកួត​ប្រជែង​ នៃក្រសួងពាណិជ្ជកម្ម។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts