ការបណ្ដុះបណ្ដាលកម្រិតខ្ពស់សម្រាប់ការកសាងសមត្ថភាពគ្រូបង្រៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សានៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងទីក្រុង Guilin ប្រទេសចិន

News & Events
Facebook Telegram
23 Views
Publish Date 17/06/2026
Author samnang pon
Institute Post 1

ការបណ្ដុះបណ្ដាលកម្រិតខ្ពស់សម្រាប់ការកសាងសមត្ថភាពគ្រូបង្រៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សានៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងទីក្រុង Guilin ប្រទេសចិន តាមរយ:ក្រសួងអប់រំ យុវជន និងកីឡា គ្រូឧទ្ទេសនៃវិទ្យាគរុកោសល្យរាជធានីភ្នំពេញចំនួន៣នាក់ (ស្រី០១នាក់) បានចូលរួមកម្មវិធី បណ្ដុះបណ្ដាលកម្រិត​ខ្ពស់សម្រាប់ការកសាងសមត្ថភាពគ្រូបង្រៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សានៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅ Shenyang Normal University ប្រទេសចិន។ កម្មវិធីនេះបានផ្តល់នូវចំណេះដឹង និងបទពិសោធដ៏មានតម្លៃអំពីការអភិវឌ្ឍជាតិ អភិបាលកិច្ចក្នុងវិស័យអប់រំ ការអភិវឌ្ឍកម្មវិធីសិក្សាតាមសាលារៀន កំណែទម្រង់អប់រំ និងវិធីសាស្ត្របង្រៀនទំនើបរបស់ប្រទេសចិន។ ជាពិសេស អ្នកចូលរួមបានចុះទស្សនកិច្ចសិក្សានៅ Liaoning Province Experimental School និងបន្តទស្សនកិច្ចសិក្សានៅ Guilin ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីកំណែទម្រង់ ការគ្រប់គ្រងសាលារៀន និងការអនុវត្តល្អៗក្នុងការអប់រំបឋមសិក្សា និងមធ្យមសិក្សារបស់ប្រទេសចិន។

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts