កម្មវិធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ នៅខេត្តតាកែវ

News & Events
Facebook Telegram
16 Views
Publish Date 15/05/2026
Author samnang pon
Institute Post 1

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី "ចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញាបត្រ+១" នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃសាលាគរុកោសល្យ និងវិក្រឹតការ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត​តាកែវ។ កម្មវិធីនេះមានគោលបំណងពិនិត្យលើគុណភាពនៃដំណើរការ​អនុវត្តកម្មវិធីសិក្សា ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានាថាគរុនិស្សិតដែលជាគ្រូបង្រៀនផ្អែក​លើកិច្ចព្រមព្រៀងការងារក្នុងប្រព័ន្ធបរិញ្ញាបត្រ+១ ទទួលបានគុណសម្បទាពេលលេញ ឆ្លើយតប​ស្តង់ដាកម្មវិធី និងស្តង់ដាវិជ្ជាជីវៈ​គ្រូបង្រៀន និងធានាបាននូវការបង្រៀនសិស្សា​នុសិស្សនៅកម្រិត​បឋមសិក្សា ឱ្យទទួលបានលទ្ធផលសិក្សា​ខ្ពស់។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 2

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts