កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង បរិញ្ញា+១ នៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនខេត្តតាកែវ

News & Events
Facebook Telegram
17 Views
Publish Date 04/06/2026
Author samnang pon
Institute Post 1

នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី "ចុះពិនិត្យតាមដាន និងគាំទ្រការបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងតាមប្រព័ន្ធបរិញ្ញាបត្រ+១" នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្រ្តាចារ្យរង បណ្ឌិត សំ ច័ន្ទភិរុណ នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃសាលាគរុកោសល្យ និងវិក្រឹតការ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។ នេះជាលើកទី២ហើយ ដែលកម្មវិធីចុះតាមដាននេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅធានាបាននូវគរុនិស្សិត​ដែលជាគ្រូបង្រៀន​ផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងប្រព័ន្ធបរិញ្ញាបត្រ+១ មានគុណសម្បទាពេលលេញ និងវិជ្ជាជីវៈច្បាស់លាស់ ក្នុងការបង្រៀនសិស្សានុសិស្សនៅកម្រិតបឋមសិក្សា។ ក្នុងកម្មវិធីលើកនេះ គ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ បានបន្តណែនាំបច្ចេកទេស ពន្យល់ដល់គ្រូឧទ្ទេសនៅគ្រឹះស្ថានបណ្ដុះបណ្ដាលខេត្តតាកែវអំពីខ្លឹមសារ វិធីសាស្រ្តបណ្ដុះបណ្ដាល និងយន្តការនៃការវាយតម្លៃលទ្ធផលសិក្សារបស់គរុនិស្សិត។ បន្ថែមពីនេះ គ្រូឧទ្ទេសនៃវិទ្យាស្ថានបានចុះ​ទៅដល់សាលា​គោលដៅនានានៅក្ក្នុងខេត្តតាកែវដែលគរុនិស្សិតបម្រើការងារផ្ទាល់ សង្កេតការបង្រៀន និងរៀននៅក្នុងថ្នាក់ និងផ្ដល់មតិឆ្លុះបញ្ចាំង កែលម្អផងដែរ ដោយសហការគ្នាជាមួយគ្រូឧទ្ទេសនៃគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូខេត្តតាកែវ។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts