14 July
កិច្ចប្រជុំបូកសរុបលទ្ធផលកម្មសិក្សាគរុកោសល្យ របស់គរុសិស្ស គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Zoom នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំស្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨ៈ០០នាទីព្រឹក។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកនាយករង លោកស្រីនាយិកា គ្រូឧទ្ទេស គរុសិស្ស និងគរុនិស្សិត និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀតផងដែរ៕