Tag: Teacher Educator

ព្រឹត្តិបត្រស្រាវជ្រាវអប់រំ ស្តីពីការស្រាវជ្រាវប្រតិបត្តិ ភាគ ៣ របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

0 commentsPTEC-NewsPublicationAnnouncementMoEYSTeacher Educator

[English below] វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានសេចក្តីសោមនស្ស ក្នុងការចេញព្រឹត្តិបត្រស្រាវជ្រាវអប់រំ ស្តីពីការស្រាវជ្រាវប្រតិបត្តិ ភាគ ៣ ដែលមានកាលបរិច្ឆេទបោះពុម្ភផ្សាយក្នុងខែធ្នូ ឆ្នាំ ២០២៣។ ការស្រាវជ្រាវប្រតិបត្តិនេះ ជាសមិទ្ធផលស្រាវជ្រាវប្រតិបត្តិរបស់គ្រូឧទ្ទេសនៃវិទ្យាស្ថាន ក្នុងឆ្នាំសិក្សា ២០២២-២០២៣ កន្លងទៅ។ ការចេញផ្សាយព្រឹត្តិបត្រនេះ មានគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍អំពីលទ្ធផលនៃប្រសិទ្ធិភាពក្នុងការប្រើប្រាស់វិធីសាស្រ្តបង្រៀន និងរៀនក្នុងថ្នាក់របស់គ្រូឧទ្ទេសដែលជាអ្នកស្រាវជ្រាវដោយផ្ទាល់ ក្នុងកំឡុងពេលដំណើរការអប់រំគ្រូបង្រៀននៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ទៅដល់អ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជាគំនិតក្នុងការលើកកម្ពស់គុណភាពបង្រៀន និងរៀននៅប្រទេសកម្ពុជាយើង។ តំណភ្ជាប់សម្រាប់ទាញយកព្រឹត្តិបត្រស្រាវជ្រាវ៖ Links to download the research bulletin: https://drive.google.com/file/d/1xYCvgNPPofsRD6ypRW3GJxuKyHI190a8/view?usp=sharing Phnom Penh Teacher Education College is pleased to release the educational research bulletin, the “Action Research Series Volume 3” which is published in ….  Read More

ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញអំពីកម្មវិធីគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់សុខុមាលភាពយុវជន ការអប់រំ ការងារ និងនវានុវត្តន៍ ដោយផ្អែកលើគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យុវជន

0 commentsEventNews & EventsNoticePTEC-NewsDigital LearningMoEYSTeacher Educator

[English Below] កាលពីថ្ងៃទី ២៤ ដល់ ២៨ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦៧ របស់ SEAMEO INNOTECH ដែលប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញអំពីកម្មវិធីគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់សុខុមាលភាពយុវជន ការអប់រំ ការងារ និងនវានុវត្តន៍ ដោយផ្អែកលើគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យុវជន។ Dr. Set Seng, Director of the Phnom Penh Teacher Education College, presented the programs of the Ministry of Education, Youth, and Sport to improve the youth’s well-being, education, employment, ….  Read More

កិច្ចពិភាក្សាអប់រំស្ដីពី “កំណែទម្រង់ការអប់រំគ្រូបង្រៀនឆ្ពោះទៅសម្រេចបានគ្រូបង្រៀនប្រកបដោយគុណសម្បទាសម្រាប់សតវត្សរ៍ទី២១៖ ករណីវិទ្យាស្ថានគរុកោសល្យ”

0 commentsEventPTEC-News21st CenturyMoEYSTeacher Education CollegeTeacher Educator

កិច្ចពិភាក្សាអប់រំស្ដីពីកំណែទម្រង់ការអប់រំគ្រូបង្រៀនឆ្ពោះទៅសម្រេចបានគ្រូបង្រៀនប្រកបដោយគុណសម្បទាសម្រាប់សតវត្សរ៍ទី២១៖ករណីវិទ្យាស្ថានគរុកោសល្យនេះ រៀបចំឡើងដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោកបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសម្របសម្រួលដោយលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ។ សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាដែលមានចំណាប់អារម្មណ៍លើកិច្ចពិភាក្សានេះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://us02web.zoom.us/j/5837486943?pwd=TWg2TWpCdjdLbzF1SGliVmNWdHdxQT09&fbclid=IwAR26oi20PhHwBwBp4NCCJvOeTRdz8vpFElNLiA2pN32A6rYXyvuLWPe_aJ8 Meeting ID: 583 748 6943 Passcode: PIC កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១! សូមគោរពអរគុណ។

កិច្ចប្រជុំបូកសរុបលទ្ធផលកម្មសិក្សាគរុកោសល្យ របស់គរុសិស្ស និងគរុនិស្សិត នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

0 commentsEventPTEC-NewsMoEYSPracticumTeacher Educator

កិច្ចប្រជុំបូកសរុបលទ្ធផលកម្មសិក្សាគរុកោសល្យ របស់គរុសិស្ស គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Zoom នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំស្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨ៈ០០នាទីព្រឹក។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកនាយករង លោកស្រីនាយិកា គ្រូឧទ្ទេស គរុសិស្ស និងគរុនិស្សិត និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀតផងដែរ៕

វគ្គបណ្តុះបណ្តាលអនឡាញលើកទី៣ ស្តីពី Computational Thinking សម្រាប់គ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង

0 commentsPTEC-NewsComputationalThinkingICTInSTEDDMoEYSTeacher Educator

ថ្ងៃទី២៤ និង២៥ ខែមិថុនា ឆ្នាំ២០២១៖ គ្រូឧទ្ទេសទាំងអស់នៃដេប៉ាតឺម៉ង់ ICT មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានចូលរួមវគ្គបណ្តុះបណ្តាលតាមអនឡាញលើកទី៣ ស្តីពី “Computational Thinking” ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២១ ដែលវគ្គនេះទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោលនៃអង្គការ InSTEDD៕

សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រងសាលារៀនជំនាន់ទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

0 commentsAnnouncementAnnouncementGEIPSEIPTeacher Educator

សេចក្តីជូនដំណឹង៖ ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រង សាលារៀនជំនាន់ទី ២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ    វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជូនដំណឹងដល់លោក លោកស្រី និងអ្នកនាងកញ្ញា បុគ្គលិកអប់រំទាំងអស់ជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសឱ្យវិទ្យាស្ថានចូលរួមជាមួយ គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលគាំទ្រថវិកាដោយធនាគារពិភពលោក។ វិទ្យាស្ថាន គរុកោសល្យរាជធានីភ្នំពេញនិងបាត់ដំបងរួមគ្នាគ្រោងទទួលវគ្គ៖ ១.បណ្តុះបណ្តាលនាយកសាលា ៣០០នាក់ និង ២.បណ្តុះបណ្តាលគ្រូបង្រៀនចំនួន ៨០០នាក់ ឱ្យមានកម្រិតបរិញ្ញាបត្រ ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ។ គ្រូឧទ្ទេសដែលបង្រៀនក្នុងកម្មវិធីនេះ នឹងទទួលបានប្រាក់របបម៉ោងបន្ថែម។  ដើម្បីទទួលបានសិទ្ធិអនុវត្តកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងកែលម្អ ការអប់រំនៅមធ្យមសិក្សា (SEIP) គ្រោងផ្តល់អាហារូបករណ៍ឱ្យគ្រូឧទ្ទេសរបស់វិទ្យាស្ថានទាំងពីរចំនួន ៣០ នាក់ ទទួលបានការបណ្តុះបណ្តាលលើជំនាញឯកទេសគ្រប់គ្រងសាលារៀន សិក្សានៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ១. លក្ខខណ្ឌនៃការជ្រើសរើស បុគ្គលិកអប់រំគ្រប់កម្រិតរបស់វិទ្យាស្ថាន ត្រូវមានអាយុមិនលើស ពី ៥០ ឆ្នាំ ដោយគិតដល់ថ្ងៃចូលរៀន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយសកម្មភាពគម្រោងរហូតចប់ដោយជោគជ័យ ការជ្រើសរើសនឹងត្រូវធ្វើឡើងដោយគណៈកម្មការរបស់គម្រោង SEIP ….  Read More