Tag: Announcement

វគ្គសិក្សាពិសេស(Special Lecture) ស្ដីពី «ការ​បញ្ជ្រាប​អំពី​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​អ្នក​ប្រើប្រាស់»

0 commentsEventNews & EventsPTEC-NewsSeminarAnnouncementNews & EventsSeminar

វគ្គសិក្សាពិសេស(Special Lecture) ស្ដីពី «ការ​បញ្ជ្រាប​អំពី​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​អ្នក​ប្រើប្រាស់» ……………………. នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់ និងការ​ប្រកួត​ប្រជែង នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គសិក្សាពិសេស ស្ដីពី​ «ការ​បញ្ជ្រាប​អំពី​សិទ្ធ​ និង​អត្ថប្រយោជន៍​របស់​អ្នក​ប្រើប្រាស់» ជូនដល់​គរុនិស្សិតជំនាន់ទី៤ ឆ្នាំទី២ សរុបចំនួន១៦៥នាក់ ក្រោម​អធិបតីភាព​ឯកឧត្ដមបណ្ឌិត​ សិត​ សេង​ នាយក​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​ និង​លោក​ ង៉ែត​ ចេក​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​…

ដំណើរកំសាន្តជុំគ្នារបស់គ្រួសារ PTEC ទៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ កុម្ភ: ២០២៦ បានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងភាពស្និទ្ធស្នាលក្រៃលែង

0 commentsEventNews & EventsSeminarAnnouncementNews & EventsSeminar

ដំណើរកំសាន្តជុំគ្នារបស់គ្រួសារ PTEC ទៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ កុម្ភ: ២០២៦ បានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងភាពស្និទ្ធស្នាលក្រៃលែង🥰🥰🥰

ព្រឹត្តិបត្រស្រាវជ្រាវអប់រំ ស្តីពីការស្រាវជ្រាវប្រតិបត្តិ ភាគ ៣ របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

0 commentsPTEC-NewsPublicationAnnouncementMoEYSTeacher Educator

[English below] វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានសេចក្តីសោមនស្ស ក្នុងការចេញព្រឹត្តិបត្រស្រាវជ្រាវអប់រំ ស្តីពីការស្រាវជ្រាវប្រតិបត្តិ ភាគ ៣ ដែលមានកាលបរិច្ឆេទបោះពុម្ភផ្សាយក្នុងខែធ្នូ ឆ្នាំ ២០២៣។ ការស្រាវជ្រាវប្រតិបត្តិនេះ ជាសមិទ្ធផលស្រាវជ្រាវប្រតិបត្តិរបស់គ្រូឧទ្ទេសនៃវិទ្យាស្ថាន ក្នុងឆ្នាំសិក្សា ២០២២-២០២៣ កន្លងទៅ។ ការចេញផ្សាយព្រឹត្តិបត្រនេះ មានគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍អំពីលទ្ធផលនៃប្រសិទ្ធិភាពក្នុងការប្រើប្រាស់វិធីសាស្រ្តបង្រៀន និងរៀនក្នុងថ្នាក់របស់គ្រូឧទ្ទេសដែលជាអ្នកស្រាវជ្រាវដោយផ្ទាល់ ក្នុងកំឡុងពេលដំណើរការអប់រំគ្រូបង្រៀននៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ទៅដល់អ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជាគំនិតក្នុងការលើកកម្ពស់គុណភាពបង្រៀន និងរៀននៅប្រទេសកម្ពុជាយើង។ តំណភ្ជាប់សម្រាប់ទាញយកព្រឹត្តិបត្រស្រាវជ្រាវ៖ Links to download the research bulletin: https://drive.google.com/file/d/1xYCvgNPPofsRD6ypRW3GJxuKyHI190a8/view?usp=sharing Phnom Penh Teacher Education College is pleased to release the educational research bulletin, the “Action Research Series Volume 3” which is published in ….  Read More

សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រងសាលារៀនជំនាន់ទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

0 commentsAnnouncementAnnouncementGEIPSEIPTeacher Educator

សេចក្តីជូនដំណឹង៖ ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រង សាលារៀនជំនាន់ទី ២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ    វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជូនដំណឹងដល់លោក លោកស្រី និងអ្នកនាងកញ្ញា បុគ្គលិកអប់រំទាំងអស់ជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសឱ្យវិទ្យាស្ថានចូលរួមជាមួយ គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលគាំទ្រថវិកាដោយធនាគារពិភពលោក។ វិទ្យាស្ថាន គរុកោសល្យរាជធានីភ្នំពេញនិងបាត់ដំបងរួមគ្នាគ្រោងទទួលវគ្គ៖ ១.បណ្តុះបណ្តាលនាយកសាលា ៣០០នាក់ និង ២.បណ្តុះបណ្តាលគ្រូបង្រៀនចំនួន ៨០០នាក់ ឱ្យមានកម្រិតបរិញ្ញាបត្រ ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ។ គ្រូឧទ្ទេសដែលបង្រៀនក្នុងកម្មវិធីនេះ នឹងទទួលបានប្រាក់របបម៉ោងបន្ថែម។  ដើម្បីទទួលបានសិទ្ធិអនុវត្តកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងកែលម្អ ការអប់រំនៅមធ្យមសិក្សា (SEIP) គ្រោងផ្តល់អាហារូបករណ៍ឱ្យគ្រូឧទ្ទេសរបស់វិទ្យាស្ថានទាំងពីរចំនួន ៣០ នាក់ ទទួលបានការបណ្តុះបណ្តាលលើជំនាញឯកទេសគ្រប់គ្រងសាលារៀន សិក្សានៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ១. លក្ខខណ្ឌនៃការជ្រើសរើស បុគ្គលិកអប់រំគ្រប់កម្រិតរបស់វិទ្យាស្ថាន ត្រូវមានអាយុមិនលើស ពី ៥០ ឆ្នាំ ដោយគិតដល់ថ្ងៃចូលរៀន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយសកម្មភាពគម្រោងរហូតចប់ដោយជោគជ័យ ការជ្រើសរើសនឹងត្រូវធ្វើឡើងដោយគណៈកម្មការរបស់គម្រោង SEIP ….  Read More

សេចក្តីជូនដំណឹងស្តីពីការរៀបចំបន្ទប់សិក្សាឌីជីថល សម្រាប់គ្រូឧទ្ទេស

0 commentsAnnouncementAnnouncementDigital ClassroomDigital LearningeLearningOnline Learning

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីគ្រូឧទ្ទេស គ្រប់កម្រិតទាំងអស់សូមជ្រាបថា ដើម្បីជួយសម្រួលដល់ការរៀបចំមេរៀន និងបង្រៀនតាមអនឡាញ ទៅដល់គរុសិស្ស គរុនិស្សិត ក៏ដូចជាកិច្ចការសិក្សាស្រាវជ្រាវផ្សេងៗ វិទ្យាស្ថានបានរៀបចំឱ្យមានបន្ទប់កុំព្យូទ័ររួមមួយ ដែលមានបំពាក់ដោយកុំព្យូទ័រយួរដៃ (Laptop) ប្រព័ន្ធអ៊ិនធឺណែត ម៉ាស៊ីនបោះពុម្ព/ថត ចម្លង និងម៉ាស៊ីនត្រជាក់ មានទីតាំងនៅអាគារ JHP បន្ទប់ជាន់ផ្ទាល់ដី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ជាពិសេសអ្នកដែលមិនមានកុំព្យូទ័រផ្ទាល់ខ្លួន អាចចូលប្រើសម្ភារៈទាំងអស់នោះបានតាមតម្រូវការ នៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ ចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕

សេចក្តីណែនាំបន្ថែមស្តីអំពីការអនុវត្តការបង្រៀនតាមអនឡាញ

0 commentsAnnouncementAnnouncementDigital LearningeLearningOnline Learning

ក្នុងរយៈពេលអនុវត្តការបង្រៀនតាមអនឡាញកន្លងមកនេះ គណៈគ្រប់គ្រង និងមន្ត្រីទទួលបន្ទុករបស់វិទ្យស្ថានបានសង្កេតឃើញថា លោក លោកស្រីគ្រឧទ្ទេសបានអនុវត្តតាមការណែនាំរបស់វិទ្យាស្ថាន យ៉ាងល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះដែរ ក៏នៅមានគ្រូឧទ្ទេសមួយចំនួនតូចនៅមិនអនុវត្តបានតាមការណែនាំរបស់វិទ្យាស្ថាននៅឡើយ។ ដើម្បីងាយស្រួលដល់ការងារសិក្សារបស់ គរុសិស្ស គរុនិស្សិត ក៏ដូចជាការងារគ្រប់គ្រង់របស់មន្ត្រីទទួលបន្ទុកនៃការិយាល័យសិក្សា វិទ្យាស្ថានសូមធ្វើ ការណែនាំបន្ថែមដូចខាងក្រោម៖ ១. សូមលោក លោកស្រីទម្លាក់ឯកសារមេរៀន ទៅតាមម៉ោងពេលនៃកាលវិភាគ របស់លោក លោកស្រីជាកំហិត។ ហាមទម្លាក់មេរៀនខុសម៉ោងពេល ឬនៅពេលយប់ជាដាច់ខាត ២. ក្នុងករណីលោក លោកស្រីប្រើប្រាស់កម្មវិធីផ្សេងដូចជា ZOOM, Google Meet។ល។ លោក លោកស្រីក៏ត្រូវតែទម្លាក់ឯកសារមេរៀន ឬផ្តល់ព័ត៌មានចូលទៅក្នុង Telegram Channel តាមម៉ោងកាលវិភាគ ផងដែរ ៣. វិទ្យាស្ថានសូមលើកទឹកចិត្តដល់លោក លោកស្រីក្នុងការប្រើប្រាស់ YouTube Channel និងទម្លាក់ តំណភ្ជាប់ (Link) ជំនួសការទម្លាក់វីដេអូការបង្រៀនដោយផ្ទាល់ចូលទៅក្នុង Telegram Channel ដើម្បីជួយសម្រួលដល់គរុសិស្ស គរុនិស្សិតបើកមើល។ វិទ្យាស្ថានសង្ឃឹមយ៉ាងមុតមាំ ជឿជាក់លើការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោក លោកស្រី ក្នុងគោលបំណងធានាឱ្យការផ្តល់សេវាសិក្សាតាមអនឡាញដល់គរុសិស្ស គរុនិស្សិតកាន់តែមានប្រសិទ្ធភាព៕

សេចក្តីជូនដំណឹងស្តីពីការរៀបចំបន្ទប់សិក្សាឌីជីថល សម្រាប់គរុសិស្ស គរុនិស្សិត

0 commentsAnnouncementAnnouncementDigital ClassroomDigital LearningeLearningOnline Learning

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់គរុសិស្ស គរុនិស្សិត គ្រប់កម្រិតទាំងអស់សូមជ្រាបថា ដើម្បីជួយសម្រួលដល់ការសិក្សាតាមអនឡាញទៅដល់គរុសិស្ស គរុនិស្សិត ក៏ដូចជាកិច្ចការសិក្សាស្រាវជ្រាវផ្សេងៗ វិទ្យាស្ថានបានរៀបចំឱ្យមានបន្ទប់កុំព្យូទ័ររួមមួយ ដែលមានបំពាក់ដោយកុំព្យូទ័រយួរដៃ (Laptop) ប្រព័ន្ធអ៊ិនធឺណែត ម៉ាស៊ីនបោះពុម្ព/ថត ចម្លង និងម៉ាស៊ីនត្រជាក់ មានទីតាំងនៅអាគារ JHP បន្ទប់ជាន់ផ្ទាល់ដី។ អាស្រ័យហេតុនេះ សូមគរុសិស្ស គរុនិស្សិត ជាពិសេសអ្នកដែលមិនមានកុំព្យូទ័រផ្ទាល់ខ្លួន អាចចូលប្រើសម្ភារៈទាំងអស់នោះបានតាមតម្រូវការ នៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ ចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕