ptec banner

សេចក្តីណែនាំបន្ថែមស្តីអំពីការអនុវត្តការបង្រៀនតាមអនឡាញ

Announcement Announcement Digital Learning eLearning Online Learning
Publish Date 14/06/2020
Author dychanpisith

ក្នុងរយៈពេលអនុវត្តការបង្រៀនតាមអនឡាញកន្លងមកនេះ គណៈគ្រប់គ្រង និងមន្ត្រីទទួលបន្ទុករបស់វិទ្យស្ថានបានសង្កេតឃើញថា លោក លោកស្រីគ្រឧទ្ទេសបានអនុវត្តតាមការណែនាំរបស់វិទ្យាស្ថាន យ៉ាងល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះដែរ ក៏នៅមានគ្រូឧទ្ទេសមួយចំនួនតូចនៅមិនអនុវត្តបានតាមការណែនាំរបស់វិទ្យាស្ថាននៅឡើយ។ ដើម្បីងាយស្រួលដល់ការងារសិក្សារបស់ គរុសិស្ស គរុនិស្សិត ក៏ដូចជាការងារគ្រប់គ្រង់របស់មន្ត្រីទទួលបន្ទុកនៃការិយាល័យសិក្សា វិទ្យាស្ថានសូមធ្វើ ការណែនាំបន្ថែមដូចខាងក្រោម៖

១. សូមលោក លោកស្រីទម្លាក់ឯកសារមេរៀន ទៅតាមម៉ោងពេលនៃកាលវិភាគ របស់លោក លោកស្រីជាកំហិត។ ហាមទម្លាក់មេរៀនខុសម៉ោងពេល ឬនៅពេលយប់ជាដាច់ខាត

២. ក្នុងករណីលោក លោកស្រីប្រើប្រាស់កម្មវិធីផ្សេងដូចជា ZOOM, Google Meet។ល។ លោក លោកស្រីក៏ត្រូវតែទម្លាក់ឯកសារមេរៀន ឬផ្តល់ព័ត៌មានចូលទៅក្នុង Telegram Channel តាមម៉ោងកាលវិភាគ ផងដែរ

៣. វិទ្យាស្ថានសូមលើកទឹកចិត្តដល់លោក លោកស្រីក្នុងការប្រើប្រាស់ YouTube Channel និងទម្លាក់ តំណភ្ជាប់ (Link) ជំនួសការទម្លាក់វីដេអូការបង្រៀនដោយផ្ទាល់ចូលទៅក្នុង Telegram Channel ដើម្បីជួយសម្រួលដល់គរុសិស្ស គរុនិស្សិតបើកមើល។

វិទ្យាស្ថានសង្ឃឹមយ៉ាងមុតមាំ ជឿជាក់លើការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោក លោកស្រី ក្នុងគោលបំណងធានាឱ្យការផ្តល់សេវាសិក្សាតាមអនឡាញដល់គរុសិស្ស គរុនិស្សិតកាន់តែមានប្រសិទ្ធភាព៕