Content Type: News & Events

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន

0 comments

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន ……….. ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិគាំទ្រការបណ្ដុះបណ្ដាលសុខភាពសិក្សា និងការលើកកម្ពស់សុខភាព (STEP) គាំទ្រដោយមូលនិធិនីប៉ុន (Nippon Foundation) បានដឹកនាំធ្វើទស្សនកិច្ចទៅសួរសុខទុកគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាបុស្សធំ និងសាលាបឋមសិក្សាតាមន្តសែនជ័យ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)។ ក្នុងកម្មវិធីទស្សនកិច្ចនេះ ក្រុមការងារ និងគ្រូឧទ្ទេស បង្រៀនដល់សិស្សានុសិស្សអំពីការអនាម័យ និងសុខភាព ព្រមទាំងបាននាំយកកញ្ចប់សម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស សរុបចំនួន១៣៤នាក់…

សិក្ខាសាលាស្ដីពី “Girls in ICT: AI for development; Girls shaping the digital future”

0 comments

សិក្ខាសាលាស្ដីពី “Girls in ICT: AI for development; Girls shaping the digital future” នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានឱ្យគរុនិស្សិតនារីថ្នាក់បរិញ្ញាបត្រអប់រំ កម្រិតបឋម និងមធ្យម ជំនាន់ទី៤ ឆ្នាំទី២ ឆមាសទី២ ចំនួន នាក់៣១ បានមកចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “Girls in ICT:…

កិច្ចប្រជុំស្ដីពី «ការណែនាំបង្កើតសម្ភារៈ និងឯកសាគាំទ្រឌីជីថលនីយកម្មសម្រាប់កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤»

0 comments

កិច្ចប្រជុំស្ដីពី «ការណែនាំបង្កើតសម្ភារៈ និងឯកសាគាំទ្រឌីជីថលនីយកម្មសម្រាប់កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤» ………………………. នារសៀលថ្ងៃពុធ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានគរុកោសល្យរាជធានភ្នំពេញ មានការរៀបចំ​កិច្ចប្រជុំស្ដីពី «គម្រោងអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេស លើជំនាញផលិតសម្ភារៈ និងឯកសាគាំ​ទ្រឌីជីថល​ម្រាប់​កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន និងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរសរង ប្រធានការិយាល័យ និងគ្រូឧទ្ទេសបង្គោល ផងដែរ។ កម្មវិធីនេះមានគោលបំណង បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រអប់រំ សម្រាប់គ្រូបង្រៀនបឋមសិក្សា និងគ្រូបង្រៀនអនុវិទ្យាល័យនាពេលខាងមុខ…

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាជប៉ុន JICLA

0 comments

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាជប៉ុន JICLA ………………………… ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ Japan International CIESF Leaders Academy (JICLA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គការ CIESF។ អនុស្សរណៈយោគយល់គ្នានេះគឺជាការឆ្លើយតបអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី…

កិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាននៅក្នុងវិទ្យាស្ថាន» ព្រឹក ថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាន នៅក្នុងវិទ្យាស្ថាន»

0 comments

កិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាននៅក្នុងវិទ្យាស្ថាន» ព្រឹក ថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាន នៅក្នុងវិទ្យាស្ថាន» ក្រោមអធិបតីភាពលោក រ៉ូវ ផេងសែ នាយករងវិទ្យាស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានការិយាល័យសិក្សា មន្រ្តីការិយាល័យរដ្ឋបាល ប្រធានដេប៉ាតឺម៉ង់ លោកគ្រូ-អ្នកគ្រូឧទ្ទេស រួមជាមួយគណៈវគ្គ ប្រធាន និងអនុប្រធានថ្នាក់។ ខ្លឹមសារនៃកិច្ចប្រជុំបានផ្ដោតលើចំណុចសំខាន់ដូចជា ចំណុចត្រូវថែទាំ ការកំណត់ពេលវេលា ការបែងចែកប្លង់ទីតាំងទទួលខុសត្រូវ តម្រូវការសម្ភារៈ…

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធ​សាសនា)

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ ការសម្ដែងធម្មទេសនា (កម្មវិធីអប់រំតាមបែបពុទ្ធ​សាសនា) …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំ​អតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញ បាននិមន្តព្រះធម្មវិជ្ជា រឹម ចាន់រ៉ា ព្រះរាជាគណៈថ្នាក់​កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា សម្ដែងធម្មទេសនាអប់រំតាម​បែបព្រះពុទ្ធសាសនា ដល់បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថាន។ ព្រះគុណម្ចាស់បានលើកសម្ដែងអំពីលោកបាលធម៌(ធម៌រក្សា​លោក)មាន២ប្រការ ដែលមនុស្សលោកត្រូវប្រកាន់យក​និងបដិបត្តិ​​ដើម្បីបានសេចក្ដីសុខ។ ធម៌ទាំង២ប្រការនោះគឺ ទី១៖ ហិរិ គឺ សេចក្ដីខ្មាស់អៀនចំពោះការប្រព្រឹត្តអំពើមិនគប្បី(អំពើបាប)…

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលការសិក្សាធិការ និងរដ្ឋាល សម្រាប់វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ

0 comments

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការកសាងប្រព័ន្ធគ្រប់គ្រងឌីជីថលការសិក្សាធិការ និងរដ្ឋាល សម្រាប់វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ …………………………… ​ ព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជ ធានីភ្នំពេញ​បានបើកកិច្ចប្រជុំពិនិត្យ​វឌ្ឍនភាពនៃការកសាង​ប្រព័ន្ធគ្រប់គ្រងឌីជីថលលើការងារសិក្សាធិការ និងរដ្ឋបាល (ប្រព័ន្ធគ្រប់គ្រង​សាលារៀន) ជាមួយក្រុមការងារសាលា(SALA)​ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជ ធានី ភ្នំពេញ និងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរសរង…

បុណ្យផ្កាសាមគ្គី សាលាបឋមសិក្សាអូរស្វាយលិច

0 comments

បុណ្យផ្កាសាមគ្គី សាលាបឋមសិក្សាអូរស្វាយលិច ……………………….. ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង បានដឹកនាំតំណាងបុគ្គលិកអប់រំ គរុនិស្សិត យុវជន_សសយក /កក្រក នាំយកថវិការបស់បុគ្គលិកអប់រំ គរុនិស្សិត_​អតីត​គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រុមការងារចុះជួយឃុំព្រែកកុយ និងសប្បុរសជននានាសរុបចំនួន ៥ ៥០៣ ០០០៛ ដើម្បី ចូលរួមបុណ្យផ្កាសាមគ្គីកសាងសាលាបឋម​សិក្សាអូរស្វាយ ភូមិអូរស្វាយកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្ត​កំពង់​ចាម។ បន្ថែមពីនេះ វិទ្យាស្ថាន​ក៏បាននាំយកសម្ភារសិក្សា​មួយ​ចំនួន​ទៀតដូចជា…

ការចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ»

0 comments

ការចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» …………………….. រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិកអប់រំ គរុនិស្សិត និងសហភាពសហព័ន្ធយុវជនកម្ពុជានៃវិទ្យាស្ថានគរុកោសល្យរាជឋធានីភ្នំពេញ ចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា…

កិច្ចពិភាក្សាការងាររវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងស្ថានទូតអាមេរិក — នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងនៃវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ

0 comments

កិច្ចពិភាក្សាការងាររវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងស្ថានទូតអាមេរិក — នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងនៃវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) ជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជា និង លោក David Fay ប្រធានការិយាល័យភាសាអង់គ្លេសប្រចាំតំបន់ (RELO) នៃស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើចំណុចៗដូចជា៖ • ការគាំទ្រកម្មវិធីភាសាអង់គ្លេស៖ ពិនិត្យលើសកម្មភាពនានាក្នុងការជំរុញការបង្រៀន និងរៀនភាសាអង់គ្លេស តាមរយៈអ្នកជំនាញ និងគ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្តរបស់ស្ថានទូតអាមេរិក។ •…